បញ្ហា​សុដន់​ដែល​ស្ត្រី​គួរ​ប្រយ័ត្ន និង​យល់ដឹង​

, , Leave a comment

27-7-2015

​នាពេល​បច្ចុប្បន្ន ជំងឺ​ដែល​ស្ត្រី​ភាគច្រើន​ជួបប្រទះ និង​មានការ​ខ្លាចរអា គឺ​ជំងឺមហារីក​សុដន់ ដែល​ស្ត្រី​ខ្លះ​មិន​បានដឹង​មុន​ទេ ក៏​ស្រាប់តែ​ចេញ​អាការ​ធ្ងន់ធ្ងរ​តែម្តង​។ ដូចនេះ​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត និង​យល់ច្បាស់​ពី​ជំងឺមហារីក ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​អ្នក​ឲ្យ​ស្វែងយល់​ពី​លក្ខណៈ​ជំងឺ​ពាក់ព័ន្ធ​នឹង​សុដន់ ដូចខាងក្រោម​នេះ​…​។​

 

-​អា​ការឈឺ​សុដន់ អាច​ផ្សេង​ពីគ្នា​
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឈឺ ឬ​តឹង​សុដន់ នៅមុន​ពេល​មក​រដូវ អ្នក​មិនចាំបាច់​ភ័យ​ខ្លាំងពេក​នោះឡើយ បន្ទាប់ពី​នោះមក​ការឈឺចាប់​នឹង​ថយចុះ​។ ក្រៅពីនេះ​វា​អាច​បណ្តាលមកពី​អារម្មណ៍​តានតឹង ដែល​ជះឥទ្ធិពល​ដល់​អ័រម៉ូន​។​

 

-​ឈឺ​សុដន់​តែ​មិន​ពាក់ព័ន្ធ​នឹង​រដូវ​
​អាច​កើត​លើ​ស្ត្រី​វ័យ​អស់​រដូវ និង​វ័យ​បន្ត​ពូជ ដោយ​លក្ខណៈ​របស់​វា គឺ​ឈឺ​ផ្នែក​ណាមួយ​នៅលើ​សុដន់ ឬ​មាន​អារម្មណ៍​ឈឺ​សុដន់​ទាំងសងខាង​។ ស្ត្រី​ខ្លះ​មាន​អា​ការឈឺ​បែបនេះ​យូរ​ជាង​២​ឆ្នាំ ក្រោយមក​អាការ​នេះ នឹង​បាត់​ទៅដោយ​ខ្លួនឯង​។ អ្នកខ្លះ​ឈឺ​ដោយសារតែ​សុដន់​ទទួលរង​ការប៉ះទង្គិច ប៉ុន្តែ​ពេលខ្លះ​ឈឺ ដោយ​គ្មាន​មូលហេតុ​។ ទោះបីជា​ការឈឺ​បែបនេះ​មិនមែនជា​អាការ​របស់​ជំងឺមហារីក​សុដន់ ប៉ុន្តែ​ប្រការ​ល្អ​បំផុត អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​។​

 

-​ឈឺ​កណ្តាល​សុដន់​
​ពេលខ្លះ​គេ​អាច​ហៅថា ជំងឺ​រលាក​ឆ្អឹងជំនីរ​ដែល​អ្នក​អាច​សង្កេត​បាន ព្រោះ​ការឈឺ​បែបនេះ មិន​ពាក់ព័ន្ធ​នឹង​វដ្ត​រដូវ​ឡើយ​។​

 

-​បន្ថយ​ការឈឺចាប់​សុដន់ ដោយ​អាហារ​
​អាហារ​ខាងក្រោម​នេះ​មានគុណ​ប្រយោជន៍​អាច​បំបាត់​អា​ការឈឺ​សុដន់​បាន ៖
+​បន្ថយ​អាហារ​ដែល​សម្បូរ​កាហ្វេ​អ៊ី​ន​ដូចជា កាហ្វេ តែ ទឹកក្រូច​ហ្គាស់ និង សូកូឡា​។​
+​បន្ថយ​ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​អាហារ​ដូចជា នំប៉័ង​ផ្អែម សាច់សត្វ ខ្លាញ់​សត្វ ដោយ​ទទួលទាន​បន្លែ ផ្លែឈើ និង​ធញ្ញជាតិ ឲ្យ​បាន​ច្រើនជាង​មុន​។​
+​បន្ថយ​ការទទួល​ទាន​អំបិល​។​
+​ទទួលទាន​វីតាមីន​បន្ថែម ដោយ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ផ្នែក​អាហារ ជាមុនសិន​។ គួរ​ទទួលទាន​វីតាមីន​E វីតាមីន B6 និង​ប្រេង​Evening Prime Olls

 27-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published