ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៥ លោក ទេព សារ៉ាត់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង
ដកកាំភ្លើងបាញ់សម្លាប់ខ្លួនស្លាប់ភ្លាមៗនៅកន្លែកកើតហេតុក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
សេចក្ដីរាយការណ៍បានអោយដឹងថា ការធ្វើអត្តឃាតនេះ ទំនងមកពីមានរឿងរ៉ាវនៅក្នុងគ្រួសារ ក្រោយមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួនម្នាក់ រហូតប្រើអំពើ ហិង្សាទះស្រីស្នេហ៍ ២-៣ កំផ្លៀង នាំឲ្រនារីម្នាក់នោះ ខឹងនឹងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងប្រើអំពើហិង្សា ដោយទាមទារជំងឺចិត្ត២០លានរៀល។
សេចក្ដីរាយការណ៍បានបន្តថា ការធ្វើអត្តឃាតនេះលោកនាយការិយាល័យបានបន្សល់ ទុកនូវ លិខិតមួយច្បាប់ ដោយធ្វើការសុំទោសលោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល ខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្ត ៕ ដោយ ស្រស់ និកា