ករណី​ធ្លាក់​យន្តហោះ​ក្នុង​ទីក្រុង​តូ​ក្យូ បានសម្លាប់​មនុស្ស​៣​នាក់ និង​ជាច្រើន​នាក់​រងរបួស ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​ត្រូវ​ខូចខាត​

, , Leave a comment

ប្រទេស​ជប៉ុន : យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បា​រងរបួស នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខ្នាតតូច ក្នុង​ទីក្រុង​តូ​ក្យូ នៃ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន BBC​។​

 

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា យន្តហោះ​បាន​ធ្លាប់​នៅ​ប្រមាណ​នាទី បន្ទាប់ពី​ហោះហើរ​ពី​ព្រលានយន្តហោះ Chofu ក្នុង​ទីក្រុង​តូ​ក្យូ ដោយបាន​ធ្លាប់​លើផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​មនុស្ស​២​នាក់​នៅលើ​យន្តហោះ​បាន​ស្លាប់ មនុស្ស​ស្រី​ម្នាក់ទៀត​កំពុងតែ​ស្នាក់នៅ​ក្នុងផ្ទះ​បាន​ស្លាប់​ផងដែរ ក្រោយពេល​យន្តហោះ​ធ្លាប់​ចំ​ផ្ទះ​របស់គាត់​។​

 

​ក្រៅពី​មនុស្ស ៣​នាក់​ស្លាប់ នៅមាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស លើសពីនេះ យ៉ាងហោចណាស់​មានផ្ទះ​៣​ខ្នង និង​រថយន្ត​ចំនួន​២​គ្រឿង​ត្រូវបាន​ខូចខាត​បន្ទាប់ពី​យន្តហោះ​ធ្លាប់​ចំ​ពីលើ​។ ពាក់ព័ន្ធ​នឹង​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ធ្លាប់​យន្តហោះ​នេះ នៅ​មិនទាន់​ដឹង​នោះទេ ប៉ុន្តែ​សមត្ថកិច្ច និង​ក្រុម​អ្នកជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត​៕

26-07-2015 (2)

26-07-2015 (1)

 

Leave a Reply

(*) Required, Your email will not be published