វាយ​ជនរងគ្រោះ​រត់គេចខ្លួន​បាន​មួយរយៈ ភ្លេចខ្លួន​ត្រឡប់​ចូល​ស្រុក ដូច​ដើរចូល​គុក​

, , Leave a comment

26-7-2015 (1)

26-7-2015

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​គយ ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​បង្ក​អំពើហិង្សា ហើយ​រត់គេចខ្លួន​។ ករណីនេះ​បានកើត​ឡើង​កាល វេលា​ម៉ោង​២០​និង​៥០​នាទី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ សំ ស៊ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ចំណែក ជនរងគ្រោះ​ឈ្មោះ រូ​ន ហា​ម៉ាត់​។ ជនរងគ្រោះ និង​ជនសង្ស័យ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មូលហេតុ​នៃ​ការចាប់​ឃាត់ខ្លួន​នេះ ក្រោយ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បង្ក​របួសស្នាម​កា​លពី​ឆ្នាំ​២០១៤ ដោយ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ផឹកស្រា​ជុំគ្នា រហូតដល់​ស្រវឹង​ជោកជាំ​រៀងខ្លួន​។ ដោយសារ​ឥទ្ធិពល​នៃ​សុរា និង​ពាក្យ​ឌឺដង​ពី​ជនរងគ្រោះ​ធ្វើ​ឲ្យ​កំហឹង​ជនសង្ស័យ​ឆេះ​ឡើង​រហូត​ទាញ​ឈើមូល​ប្រវែង​កន្លះ​ម៉ែត្រ វាយ​ចំក្បាល​ជនរងគ្រោះ​។ ក្រោយ​កើត​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ រហូតដល់​ថ្ងៃកើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ត្រឡប់​ចូល​ស្រុក​វិញ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​

 

​នៅមុខ​ស​ត្ថ​កិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​ខាងលើ​ពិតមែន​។ ក្រោយពេល​វាយ​រួច ខ្លួន​បាន​រត់គេចខ្លួន​ដោយ​យក​ដំបង​ទៅ​បោះចោល​នៅ​កន្លែង​មួយ​មិន​ចាំ​ច្បាស់​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

 

Leave a Reply

(*) Required, Your email will not be published