លោកស័ក្ដិ៤ឈ្មោះ ទេព សារ៉ាត់ រងបណ្តឹងវាយគូស្នេហ៍កំណាន់ចិត្ដ របួសជាំពេញខ្លួន

, , Leave a comment

ខេត្ដកំពង់ឆ្នាំង ៖ លោក ទេព សារ៉ាត ដែលជាប្រធានការិយាល័យ ព្រហ្មទណ្ឌ័កំរិតស្រាល នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ថា បានវាយស្ត្រីម្នាក់ ជាគូកំណាន់

ចិត្តរបស់ខ្លួន បណ្តាលអោយបែកមុខបែកមាត់ និងបានដាក់ពាក្យបណ្តឹង ទៅសាលាតំបូងខេត្ត ឲ្យចាត់ការរួចហើយ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ជិត១២ ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិប្អេរសង្កាត់ប្អេរ  ក្រុងកំពង់ឆ្នាំង។

 ស្ដ្រីរងគ្រោះ ឈ្មោះ ឌុក ឌីឡុម បាន បញ្ជាក់ឱ្យដឹងថា រូបគាត់និងឈ្មោះ ទេព សារ៉ាត់ ស្គាល់គ្នា ប្រហែលជា៥ខែទៅ៦ខែ ប៉ុណ្ណោះកន្លងមករូបនាងតែងតែបដិសេធនិងបានប្រាប់ទៅឈ្មោះ ទេព សារ៉ាត់ ថាលោកមានប្រពន្ធ និងកូនរួចហើយរូប គាត់មិនអាចទទួលការស្រឡាញ់បានទេ ។ ប៉ុន្ដែ ឈ្មោះ ទេព សារ៉ាត់ មិនព្រមស្ដាប់ឡើយហើយថែមទាំងគំរាមលើរូបនាងថា មិនឱ្យ ទាក់ទង ទៅ កាន់ប្រុសណាទេ និងធ្លាប់បានធ្វើការគម្រាមច្រើន លើកច្រើនសា មកហើយ តែចេះតែទ្រាំទៅ បើ ទោះបីជារូបនាងសុំលោក ទេព សារ៉ាត់ ទៅយកប្ដីក៏ដោយក៏គេមិនព្រមដែរ ។ រូបនាងបានឱ្យ ដឹង បន្តថា គាត់វ៉ៃលើ រូបនាងពីព្រោះតែប្រចណ្ឌលើកនេះនាង ទ្រាំលេងបានក៏សម្រេចចិត្ដប្ដឹងទៅកាន់ តុលាការដើម្បីទាមទារយុត្ដិធម៌។ក្រោយ ពីវ៉ៃរូបនាងរួចហើយលោក ទេព សារ៉ាត់ បានប្រាប់នាង ថាបើចង់ទៅប្ដឹងតុលាការប្ដឹងទៅ។ក្នុងបណ្ដឹងស្ដ្រីរងគ្រោះបានសំណូមពរ ឱ្យចាត់ការជនដៃ ដល់ តាមផ្លូវច្បាប់និង ទាមទារជំងឺចិត្ដចំនួន២០លានរៀល។

 

គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុនលោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច រងភាពអាស្រូវថា ចាប់រំលោភផ្លូវភេទ លើក្មេងស្រីជាសិស្សវិទ្យាល័យ ។ហើយពេលនេះលោក ទេព សារ៉ាត ដែលជាប្រធានការិយាល័យ ព្រហ្មទណ្ឌ័កំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង រងបណ្តឹងករណីប្រើប្រាស់អំពើហិង្សា និងរំលោភលើរាង្គកាយស្ត្រី ធ្វើអោយ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក៍ដូចជាទូទាំងប្រទេស រងចាំមើលថា ករណីទាំង ២ ខាងលើនេះ វានិងទៅជាយ៉ាងណា ? ហើយចំណាត់ការ របស់ក្រសួងមហាផ្ទៃ អាចចាត់ការ បែបណា នៅ ពេល ដែរមន្រ្តីអនុវត្ដច្បាប់គួរគោរពច្បាប់ ទម្លាប់ បែរជាធ្វើទង្វើរដែលសង្គមស្អប់ខ្ពើមបែបនេះ៕

11217561_1657577984465897_5562672462852612561_n W@t-250712

 

Leave a Reply

(*) Required, Your email will not be published