រថយន្តក្រុង PPS បុក គោយន្តដាច់ចង្កូត ស្លាប់ និង របួស១៧នាក់ នៅខេត្តពោធិសាត់

, , Leave a comment

ខេត្តពោធិសាត់ : កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥គ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើងរវាងរថយន្តក្រុងក្រុមហ៊ុនPPSបុកគោយន្តកែច្នៃនៅឃុំស្នាមព្រះស្រុកបាកានខេត្តពោធិសាត់

បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ៣នាក់និងរងរបួស១៤នាក់ ដែលត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗដើម្បីជួយសង្គ្រោះ ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុង PPS បានបុកគោយន្ត ដែលផ្ទុកមនុស្ស១៧នាក់ ពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ២នាក់ និងនៅមន្ទីរពេទ្យម្នាក់ ហើយអ្នករងរបួសធ្ងន់១៤នាក់ ក្នុងនោះក្មេងៗ ចំនួន៦នាក់។ខណះគោយន្តដាច់ចង្កូត ក៏ ជ្រុល ទៅបុកថយន្ត Ford នៅពីមុខ ហើយស្រាប់តែរថយន្ត ក្រុងមកពីក្រោយ បុកពេញ មួយ ទំហឹង តែម្តង។ សមត្ថកិច្ចបានអោដឹងបន្តថា រថយន្តបង្ករនិងគោយន្តត្រូវបានសមត្ថកិច្ចប៉ូលិស បញ្ជូនទៅ អធិការដ្ឋានទុករង់ចាំការដោះស្រាយ.ដោយឡែកសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាម ប្រពៃណីអ្នករងរបួស បញ្ជូនទៅសង្រ្គោះនីមន្ទីរពេទ្យ៕ ដោយ ពិនោះ

Hong-0888 Hong-0890

 

Leave a Reply

(*) Required, Your email will not be published