ឌី សូ​នី​តា មិន​ប្រាថ្នា​ឲ្យ​ខ្ពស់​ហួស​ដៃ​

, , Leave a comment

25-7-2015 (1)

​រាជធានី​ភ្នំពេញ :  បន្ទាប់ពី​បានធ្វើ​តួឯក​រឿង Why (​ហេតុ​អី​) ពេលនេះ​កញ្ញា ឌី សូ​នី​តា បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ក្រុម​ផលិតករ​នូវ​ទេពកោសល្យ​រួមទាំង​រូប​សម្រស់​ផងដែរ​។ ដោយឡែក​ក្រោយពី​ល្បីឈ្មោះ​ក្នុងនោះ​ក៏មាន​ក្រុម​ផលិតករ​របស់​ហូលីវូដ​បាន​យក​នាង​គ្រង​តំណែង​ជា​តួឯក​ដែលមាន​តម្លៃ​ខ្ពស់​ដែល​តារា​ខ្មែរ​យើង​មិនអាច​ទទួលបាន​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​ការថត​តែមួយ​រឿង​។ ទាក់ទង​រឿងនេះ​គួរ​ឲ្យ​ស្តាយ​ឌី សូ​នី​តា ប្រាប់ថា​នាង​បាន​បោះបង់​តំណែង​ជា​តួកុន​ហូលីវូដ ដែល​ទទួលបាន​តម្លៃ​ខ្ពស់ជាង​១​ម៉ឺន​ដុល្លារ​ទៅហើយ​។ នាង​បន្តថា ដោយសារ​នាង​ខ្ញុំ​លែង​ទទួល​ថត​រឿង​នោះ​វិញ ព្រោះ​មាន​ឈុត​សាហាវៗ​ខ្លាំងពេក ទាំង​ឈុត​សិច​ស៊ី និង​ឈុត​ស្នេហា​ញាក់សាច់​តាមបែប​អឺរ៉ុប​។​

 

​កញ្ញា ឌី សូ​នី​តា បានលើកឡើង​ទៀតថា តែបើ​ឈុត​ណា​ខ្ញុំ​មិន​ហ៊ាន​សម្តែង​អាចដាក់​តួ​ផ្សេង​សម្តែង​បាន​មិន ត្រឹមតែ​ប៉ុណ្ណោះ​គេ​បាន​សន្យាថា និង​មិន​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​ទេ​។ នាង​ថា តែបើ​ដាក់​តួ​ជំនួស​វិញ ក៏​នៅតែ​ជា​មុខ​របស់ខ្ញុំ​ដដែល​។ ម្យ៉ាង​ខ្ញុំ​គិតថា​រហូតមកទល់​ពេលនេះ ទស្សនិកជន​នៅក្រៅ​ប្រទេស​មួយចំនួន​ក៏​ស្គាល់​ខ្ញុំ​ដែរ​។ ដូច្នេះ​នាង​ខ្ញុំ​ខ្លាច​គេច​មិន​ផុតពី​ការរិះគន់ ខ្ញុំ​សុខចិត្ត​ចោលលុយ​ដុំ​នោះ​តែម្តង​។​

 

​សូ​នី​តា លុបចោល​ការសម្តែង​ក្រុម​ផលិតករ​ហូលីវូដ កំពុងតែ​ជ្រើសរើស​តួ​សម្តែង​នៅ​ប្រទេស​ថៃ​ហ៊ាន​ថត​ឈុត​ស្រើបស្រាល និង​សិច​ស៊ី ហើយ​ក្រុម​ផលិតករ​នៅតែ​ចង់​ឲ្យ​នាង​សូ​នី​តា​សម្តែង​រឿង​ក្រោយ​ទៀតផង​។ ទោះបី សូ​នី​តា របូត​តំណែង​ហូលីវូដ តែ​គេ​ឃើញ​នាង​ពុំ​ភ័យព្រួយ​ដោយ​ខ្លាច​ធ្លាក់កូដ​នោះទេ ព្រោះ​ថ្មីៗ​នេះ​នាង​ទទួល​ថត​បាន​២-៣​រឿង ទៀត​មាន​ទាំង​រឿង​ភាគ​និង​រឿង​ដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ផងដែរ​។ សូ​នី​តា​និយាយថា មួយរយៈ​នេះ​ពុំ​សូវ​ឃើញ​នាង​មាន​ពេលទំនេរ​ទេ នាង​បានទទួល​ថត​រឿង​ជា​បន្តបន្ទាប់​ថែមទាំង​ត្រូវ​បោះបង់​ការងារ មួយចំនួនទៀត ព្រោះ​គ្មាន​ពេល​ឲ្យ​គេ​គួបផ្សំ​និង​សុខភាព​នាង​មិន​អំណោយផល​ផង​៕

 25-7-2015 (2) 25-7-2015 (3)

 

Leave a Reply

(*) Required, Your email will not be published