សុ​វណ្ណា ហ្គិ​ច មិន​ចង់​មានឈ្មោះ រស់ក្នុង​ក្តី​អាម៉ាស​

, , Leave a comment

24-7-2015 (1)

​រាជធានី​ភ្នំពេញ : តារា​សម្តែង កញ្ញា សុ​វណ្ណា ហ្គិ​ច ត្រូវបាន​មហាជន​ស្គាល់​តាមរយៈ ការសម្ដែង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន និង​ស្ប៉ត​មួយចំនួន ជាពិសេស គឺ​នៅក្នុង​ការសម្ដែង​រឿង “​ព្រះ​ធិ​ន​វង្ស​នាង​ពៅ​” ដែល​នាង​សម្ដែង​ជា​តួអង្គ​កូន​ស្ដេច​មួយរូប ក្នុងចំណោម​កូន​ទាំង​ប្រាំពីរ ដែល​រឿងនេះ​បាន​ទើបតែ​បញ្ចប់ ការ​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ​ន័ នាពេល​ថ្មីៗ​នេះ​។ ស្របពេល​ដែល​នាង​កំពុងតែ​មានឈ្មោះ បោះ​សំឡេង ក្នុង​ទីផ្សារ​សម្ដែង​ភាពយន្ដ និង​ខារ៉ាអូខេ​នោះ សុ​វណ្ណា ហ្គិ​ច បាន​បង្ហើប​ប្រាប់​ពី​គំរោង បើកហាង​លក់​អារ​ហារ​មួយ កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា​គេ​នៅ​មិនដឹងថា តើ​ថវិកា​ដែល​នាង​ត្រូវ​ចំណាយ​ត្រៀម​បើកហាង​នោះ អស់​ប៉ុន្មាន​នោះឡើយ ប៉ុន្ដែ​ជុំវិញ​បញ្ហា​នេះ គេ​អាច​សន្និដ្ឋានថា មិន​ខុសពី​តារា​សិល្បៈ​ដទៃ​ឡើយ គឺ​ឲ្យ​តែ​ជំនួញ​របស់​តារា​សិល្បៈ​ច្រើនតែ​ដៃ​ធំ ចំណាយ​ប្រាក់​មិនតិច​ឡើយ គឺអាច​នឹង​ចូល​រាប់ម៉ឺន​ដុល្លា​ដែល​សង្ស័យថា នាង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ជាមិនខាន​។ ព្រោះ​ប្រាក់​ដែល​នាង​បាន​បំរុង​ទុក​នោះ ច្បាស់​ជាមាន​ការឧបត្ថម្ភ​ពី​នរណា ម្នាក់​ជាមិនខាន ព្រោះ​ប្រាក់​ដែល​នាង​បានមកពី​ការងារ​សិល្បៈ​នោះ ក៏​មិនទាន់​គ្រប់គ្រាន់​សមល្មម​និង គំរោង​បើកហាង​នោះឡើយ​។​

 

​ពាក់ព័ន្ធ​រឿង​ស្នេហា​វិញ​ត្រូវគេ​ដឹងថា កន្លងមក​នាង​មិនដែល​មាន​សម្ព​ន្ធ័​ភាព ជាមួយ​បុរស​ណា​ម្នាក់​ឡើយ គ្រាន់តែ​មហាជន​ដាក់​ការសង្ស័យ​ទៅលើ​ទំនាក់ទំនង រវាង​នាង និង​លោក ប៊​រ័​រី ថា​អាចឈាន​ពី​មិ​ត្ដទៅ​ដល់​រឿង​ស្នេហា ខណៈពេលដែល ពួកគេ​បាន​ចាប់​ការងារ​សិល្បៈ ជាមួយគ្នា និង​ទៅណា​មក​ណា​យ៉ាង​ស្និទ្ធស្នាល​នោះ​។ ដោយសារតែ កា​រស​ន្និ​ដ្នា​ន​នេះហើយ បានធ្វើ​ឲ្យ​តារា​សម្ដែង​សាច់​សខ្ចី​វ័យក្មេង​រូបនេះ បាន​កាត់បន្ថយ ការដើរ​ហើរ ជាមួយ​លោក​ប៊​រ័​រី ដើម្បី​បញ្ជៀ​ស​ខ្លួន​ពី​ការសន្និដ្ឋាន​ទាំងនេះ​។

 

​កញ្ញា សុ​វណ្ណា ហ្គិ​ច បាន​បញ្ជាក់ថា​ប្រាក់​ទាំងនោះ គឺ​ខ្ញុំ​បានមកពី​ការ​សន្សំ​ពី​សិល្បៈ​ផង និង​ខ្ញុំ​មានមុខ​របរ​តូច​មួយ​ក្រៅពី​សិល្បៈ​ផង​។ ខ្ញុំ​ចង់​រកស៊ី​ព្រោះ​គិតថា សម្រស់​មិន​ស្ថិត​ថេរ​សម្រាប់​ការងារ​សិល្បៈ រហូត​ឡើយ ដូច្នេះ​បើ​ខ្ញុំ​ចាប់ផ្ដើម​ការរកស៊ី​ឥឡូវ​ទៅ គឺ​ប្រសើរ​។​

 

​ជុំវិញ​ករណីនេះ មានមតិ​មហាជន​ជាច្រើន​បានលើកឡើង​ជា​សំនួរ​ចោទថា ប្រាក់​នោះ​ប្រហែលជា​អាចមាន​ការឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់​ជាមិនខាន តើ​កញ្ញា​យល់​យ៉ាងណា​ចំពោះ​ការលើកឡើង​នេះ​? កញ្ញា សុ​វណ្ណា ហ្គិ​ច បាន​ឆ្លើយតប​ថា អ៊ីចឹង​ហើយ បានជា​ខ្ញុំ​ត្រូវ រងចាំ​សន្សំ​ប្រាក់​ឲ្យ​បាន​សិន ព្រោះ​ខ្ញុំ​មិនបាន​ទទួល​ជំនួយ​ពី​នរណា​។ ខ្ញុំ​ខ្ជិល​យកប្រាក់​របស់គេ​ណាស់ ព្រោះ​ខ្ញុំ​ចង់​រស់នៅ​សាមញ្ញ​មាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង​ទៅ​ស្រួល​ចិ​ត្ដ​ជាង​។​

 

ម្យ៉ាង​ខ្ញុំ​ចូល​សិល្បៈ គឺ​ខ្ញុំ​ពិតជា ខ្លាច​រឿងអាស្រូវ​កើតឡើង​ខ្លាំងណាស់ ព្រោះ​គ្រួសារ​របស់ខ្ញុំ​មិន​ចូល​ចិ​ត្ដ​ទេ​។ ដោយឡែក​ការងារ​សិល្បៈ​ត្រូវ​នាង​ប្រាប់ថា បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​កន្លងទៅនេះ​មាន​សន្ទុះ​ខ្លាំង​ជាង តែ​ខ្ញុំ​មិន​រវល់​ខ្លាំង​រហូត​ដកឃ្លា​មិនបាន​ឡើយ តែ​អាច​និយាយថា មានការ​ងារ ហូរ​ចូលមក​រហូត​៕

 

 

Leave a Reply

(*) Required, Your email will not be published