ថៅកែសំណង់ផ្សារបើករថយន្ត៥៧០ស្លាកលេខខេមរភូមិន្ទ បុកម៉ូតូស្លាប់ និង របួស នៅក្រុងសិរីសោភ័ណ រត់គេចមិនទទួលខុសត្រូវ

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ កាលពីម៉ោង១៣ថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ៦ នៅចំណុចផ្លូវបំបែកចូលឃុំបុស្បូវក្នុង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរមួយបានកើតទ្បើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅនិងកន្លែងម្នាក់រងរបួសធ្ងន់ខណៈ ជិះម៉ូតូបត់ចូលផ្លូវលំ ត្រូវរថយន្តលុចស៊ីស៥៧០ ពាក់ស្លាក់លេខខេមរភូមិន្ទ ដែលជាថៅកែផ្សារ សាងសង់ផ្សារនៅស្រុកភ្នំស្រុក បើកលឿនដូចហោះបុកពីក្រោយពេញទំហឹង។

 

តាមការឲ្យដឹងពីមន្រ្តី ចរាចរនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាង លើកើតទ្បើងរវាងរថយន្តលុចស៊ីស៥៧០ពណ៌ឈាមជ្រូកពាក់ស្លាក់លេខខេមរភូមិន្ទ2-6969បុក ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ក្នុងទិសដៅស្របគ្នាពីលិចទៅកើតបណ្តាលឲ្យស្លាប់ស្ត្រី ម្នាក់ឈ្មោះ បុស្ស សាវី អាយុ៥០ឆ្នាំ ភូមិផ្គាំឃុំផ្គាំស្រុកស្វាយចេក ស្លាប់កន្លែងកើតហេតុនិងស្ត្រី ម្នាក់ទៀតអ្នកបើកម៉ូតូឈ្មោះ ខីសាវុធ ភេទស្រីអាយុ២៤ឆ្នាំ រងរបួស។ ដោយឡែក អ្នកបើកបរ រថយន្តដែលគេដឹងថា ជាឧកញ៉ាថៅកែផ្សារ សាងសង់ផ្សារនៅស្រុក ភ្នំស្រុក បានរត់គេចចេញពី កន្លែងកើតហេតុដោយគ្មានការទទួលខុសត្រូវបន្សល់ទុករថយន្តពាក់ស្លាក់លេខខេមរភូមិន្ទ2-6969នឹងកន្លែង។

 

ក្រោយកើតហេតុសមត្ថកិច្ច បាននាំយករថយន្ត និងម៉ូតូជនរងគ្រោះរក្សាទុកនៅស្នងការនគរបាល ខេត្ត ដើម្បីធ្វើការដោះស្រាយតាមច្បាប់។ ដោយឡែក សាកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ មនោ ចិត្ត

11742699_442903199216049_6008992114422199280_n 11781613_442903165882719_6339491391073413204_n that-0569

 

Leave a Reply

(*) Required, Your email will not be published