លោក ហ៊ុល វាសនា (ហៅ ជ្រុយ) អធិការស្រុកកំពង់ត្រឡាចល្មោភកាម ថ្នាក់លើដកបញ្ឈរជើង ក្រោយមានរឿងអាស្រូវរំលោភសិស្សវិទ្យាល័យ យ៉ាងកម្រោល

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ហ៊ុល វាសនា អតីតអធិការនគរបាល ស្រុកកំពង់ត្រឡាច ដែលជាអធិការប៉ូលីស មានប្រពន្ឋ មានកូន ជាមនុស្សល្មោភកាមគុណ បាន

ប្រើអំណាចចាប់រំលោភសេពសន្ថវះយុវសិស្សថ្នាក់ទី១២ នៃ វិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំងម្នាក់ រហូតបានសម្រេច កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុង អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ធ្វើអោយមានការរិះគន់ពីមហាជនពេញៗមាត់នោះ ត្រូវ បានថ្នាក់លើដកឲ្យបញ្ឈរជើងជាបណ្តោះអាសន្នអោយទៅបំរើការងារនៅស្នងការដ្ឋាននគរបាល ខេត្តវិញ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយការដកឲ្យបញ្ឈរជើងលោក ហ៊ុល វាសនា ជាអធិការចាស់រូបនេះ ក៏មានការរៀបចំពិធីផ្លាស់ប្ដូរអធិការនគរបាលថ្មី ដោយដាក់ជំនួសលោក មាស ស៊ីភិន ជាអធិការស្តីទី នៅអធិការដ្ឋានស្រុកកំពង់ត្រឡាច។ហើយបើទោះបីជា លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានធ្វើការបដិសេធន៍និងបំភ្លឺថា រូបលោក មិនបាន យកកាំភ្លើងភ្ជង់ និងចាប់រំលោភរូបនាងដូចការចោទប្រកាន់នោះទេ គឺតាមពិតរវាងនារីរងគ្រោះ និងរូបលោក គឺជាមនុស្សស្រឡាញ់គ្នាក៏ដោយ។

 

គួររំលឹកថា ក្រុមគ្រួសាររបស់នាងរងគ្រោះ ព្រមទាំងរូបនាងផ្ទាល់បានដាក់ពាក្យ បណ្តឹងលោក ហ៊ុល វាសនា អតីតអធិការស្រុកកំពង់ត្រឡាច បានយកកាំភ្លើងខ្លីគំរាម និងប៉ុនប៉ងចាប់ រំលោភនាងចំនួន ២ដងនៅថ្ងៃខុសៗគ្នា ប៉ុន្តែក្រោយមកទៀតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១២ថ្ងៃត្រង់ លោក ហ៊ុល វាសនា ចាប់រំលោភនាងបានសម្រេចនៅក្នុងបន្ទប់ នា អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច មកមន្ទីរកិច្ចការនារី និងស្នងការដ្ឋាននគរបាលខេត្ត នៅ វេលាម៉ោង១១និង០៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ហើយលោកអភិបាលខេត្តកំពង់ឆ្នាំង បានស្នើអោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការនគរបាលខេត្ត បើក ការស៊ើបអង្កេតស្រាវជ្រាវក្នុងការចោទប្រកាន់ខាងលើនេះ៕ ដោយ ឈឺ ផ្សា

11060959_884181135007922_5284099672923186586_n

 

Leave a Reply

(*) Required, Your email will not be published