អស់​ព្រហ្មចារី ព្រោះ​ចាញ់បោក ប្រុស​ព្រាន​នៅ​អាមេរិក​

, , Leave a comment

​សង្គម​សម្ភារៈ​និយម​បាន​វាតទី​យ៉ាង​ឆាប់រហ័ស មកលើ​គ្រួសារ​ក្រីក្រ ហើយ​ប្រាក់​ដុល្លារ​ឥទ្ធិពល​ធ្វើ​ឲ្យ​គ្រួសារ​មួយចំនួន​ត្រូវ​ធ្លាក់​ចូលក្នុង​រណ្តៅ​អវិចី ដោយសារ​ការ​លោភលន់​របស់​ឪពុកម្តាយ​ខ្លួន ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​មិនចេះចប់​នោះ​មាន​ឪពុកម្តាយ​មួយចំនួន​បាន​លះបង់​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​ឲ្យ​ទៅ​ពួក​អ្នកមាន​ប្រាក់​មានអំណាច​ដោយ​ពុំបាន​ដឹង​ពី​ប្រវត្តិ​គេ​ជាមុន​ឲ្យ​បានច្បាស់លាស់​ផង​ក៏មាន​។ ទីបំផុត​ពួកគាត់​បានត្រឹមតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ប៉ុណ្ណោះ។​

 

​ខាងក្រោម​នេះ​ជា​សាច់រឿង​ជូរចត់​របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បង់ខ្លួន លង់​ប្រាណ​នៅលើ​ទឹកដី​អាមេរិក​។ គ​ន្ធា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] អាយុ​ដប់​ប្រាំបួន​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ បាន​ទម្លាយ​រឿង​អាថ៌កំបាំង​ជីវិត​ពិត​ប្រាប់​ឲ្យ​ដឹងថា ខ្ញុំ​ជា​កូន​ទីមួយ ក្នុងចំណោម​បងប្អូន​បីនាក់​។ កាលពី​ខ្ញុំ​អាយុ​ដប់​ប្រាំបី​ឆ្នាំ​រស់នៅ​ក្នុងបន្ទុក​ឪពុកម្តាយ​ដែល​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​ម្តងម្កាល គឺ​គាត់​ដើរ​គួ​ក​ជេ​ដី​។ ចាប់តាំងពី​គាត់​ដើរ​គួ​ក​ជេ​ដី​មក​ឪពុកម្តាយ​ខ្ញុំ និង​ថៅកែ​ទិញ​ដី​ដេ​ល​អាណិកជន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ញឹកញាប់​។ ពេល​ប្រកបមុខរបរ​នេះ​យូរៗ​ទៅធ្វើ​ឲ្យ​គ្រួសារ​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អ “​ដូច​ទឹក និង​ត្រី​” ឬ “​បបូរមាត់ និង​ធ្មេញ​អ៊ីចឹង​” ពេលនោះ​ចាស់ៗ​បាន​ផ្គូរ​ផ្គង នាង​ខ្ញុំ​ជា​គូ​អនាគត ឲ្យ​ទៅ​កូនប្រុស​ថៅកែ​តែ​ទិញ​។​

 

​នាង គ​ន្ធា រៀបរាប់​បន្តថា នៅពេលដែល​គ្រួសារ​នាង​ខ្ញុំ និង​គ្រួសារ​អាណិកជន​នោះ​ចង​សម្ពន្ធ​មេត្រីភាព​ឲ្យ​ស្រឡាញ់​កូនប្រុស​គាត់​ជា​គូ​អនាគត ហើយ​ពេលនោះ​នាង​ទើបតែ​អាយុ​ដប់​ប្រាំបី​ឆ្នាំ​តែប៉ុណ្ណោះ ពុំដែល​ស្គាល់​អ្វី​ទៅ​ហៅថា ស្នេហា​នោះទេ ពោលគឺ​ពុំទាន់​ចេះ​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ តែ​ដោយ​គិតថា “​នំ​មិនធំ​ជាង​នាឡិ​” ក៏បាន​សម្រេចចិត្ត​ប្រតិបត្តិ​ធ្វើតាម​ឪពុកម្តាយ​ដែលមាន​គុណ​ទៅ​។​

 

​មិនយូរប៉ុន្មាន​ថៅកែ​ទិញ​ដី និង​ភរិយា ព្រមទាំង​កូន​ក​ម្លោះ ក៏បាន​មកដល់​ភ្នំពេញ ហើយក៏​រៀបចំ​ពិធី​ចូល​ស្តីដណ្តឹង​នាង​ខ្ញុំ​តាម​ប្រពៃណី​ខ្មែរ​ឲ្យ​ទៅ​កូនប្រុស​។ នាង​និយាយ​បន្ត​ទាំង​អួលណែន ដើម​.​កថា លុះ​ចប់​ពិធីស្តីដណ្តឹង​ក្រុមគ្រួសារ​យើង​ទាំងពីរ​ក៏បាន​ធ្វើដំណើរ មក​ផ្ទះ​នាង​ខ្ញុំ​ពេលនោះ​ពួកគាត់​ស្នាក់​នៅផ្ទះ​ខ្ញុំ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ថៅកែ បាន​លួងលោម​បបួល​នាង​ទៅ​កម្សាន្ត​។ នាង​រំឭក​ពី​ដំណើរ​កម្សាន្ត​ថា ដោយសារតែ យើង​ជា​គូ​ដណ្តឹង​នឹង​គ្នា​ហើយ​គោរព​តាម​គន្លង​ឪពុកម្តាយ ដូច​ពាក្យស្លោក​ពោលថា “​នំ​មិនធំ​ជា​នាឡិ​នោះ​” នាង​ក៏​មិន​ហ៊ាន​បដិសេធ​អ្វី​ឡើយ ហើយក៏​ទៅជា​មួយគូ​ដណ្តឹង ព្រមទាំង​ឪពុកម្តាយ​គេ​ទៀតផង តែ​ពេល​នោះគេ​មិនបាន​នាំ​នាង​ទៅ​នៅ​ទី​រួម​ខេត្ត​ដូច​ពាក្យ​ដែល​បាន​សន្យា គឺ​គេ​បង្ហួស​រថយន្ត​ទៅលេង​ខេត្ត​ឆ្ងាយៗ​ដូចជា​កំពត កំពង់សោម ព្រៃវែង ស្វាយរៀង បាវិត និង​កំពង់ចាម​ទៀតផង​អស់​រយៈពេល​មួយខែ​។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ធ្លាក់​ចូលក្នុង​អន្ទាក់​បិសាច​តណ្ហា​ដោយ​មិនដឹង​ខ្លួន សូម្បីតែ​ទំនាក់ទំនង​មក​ឪពុកម្តាយ ឬ​ទូរស័ព្ទ​ក៏ត្រូវ​ហាមឃាត់​ដែរ​។ ពេល​នោះគេ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើជា​ទាសី​តណ្ហា​ដោយ​មិន​គិតពី​តម្លៃ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស ភាពថ្លៃថ្នូរ​អ្វី​ឡើយ​…​។​

 

​ក្រោយមក​គេ​ក៏បាន​នាំ​ខ្ញុំ​មក​ព្រលានយន្តហោះ ដោយ​គេ​ប្រាប់ថា នាំ​នាង​ខ្ញុំ​ទៅជា​មួយ​ដែរ គេ​និយាយថា​គេ​រត់ការ​សំណុំបែបបទ​រួចហើយ ប៉ុន្តែ​ពាក្យ​ទាំងនេះ​គ្រាន់តែ​ជា​ពាក្យភូតភរ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិនដែល​នៅ​ធ្វើ​សម្ភាស​នៅ​ស្ថានទូត​អាមេរិក​ផង​ធ្វើ​ម្តេចទៅ​កើត​។ ឆ្លៀត​ឱកាសល្អ​ពេលមកដល់​ព្រលានយន្តហោះ​ខ្ញុំ​ក៏​លួច​រត់​តែម្តង​។ នាង​និយាយ​បន្តទៀតថា ដោយសារ តែ​ឥទ្ធិពល​ដុល្លារ​ធ្វើ​ឲ្យ​នាង​ស្គាល់​នូវ​សង្គម​ខាងក្រៅ​ស្គាល់​ការ​លួងលោម​សុំ​ស្រឡាញ់​បោកប្រាស់​គ្រប់បែបយ៉ាង ហើយ​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​បាន​ជួប​វិប្បដិសារៈ​អស់​មួយជីវិត​។​

 

​នាង​សួរ​ខ្លួនឯង​ថា បើ​ដល់​ដំណាក់កាល​នេះ​ទៅហើយ តើ​ត្រូវ​ធ្វើយ៉ាងណា​បើ​អ្វីដែល​កើតឡើង​ដោយ​ការបង្ខិតបង្ខំ​របស់​ឪពុកម្តាយ​នោះ​? ពេលនេះ​ខ្ញុំ​ចង់តែ​សម្លាប់ខ្លួន​លែង​ចង់​រស់​នៅលើ​លោក​នេះ​ទៀតឡើយ ហើយក៏​លែង​ចង់ឃើញ​ពិភពលោក​ដែល​ពេញ​ទៅដោយ​ក្តី​ឈឺចាប់​ខ្លោចផ្សា​សម្រាប់​ជីវិត​ខ្ញុំ​នេះ​តទៅ​ទៀតឡើយ​។​

 

​តើ​ច្បាប់​អាច​ចាប់​មនុស្ស​ប្រើល្បិច​បោកប្រាស ព្រហ្មចារី​យ៍​ក្មេងស្រី​នៅ​ស្រុកស្រែ​ដូចជា​រូបខ្ញុំ​នេះដែរ​ទេ​? នាង​បន្តថា​មាន​ក្មេងស្រីៗ​ជាច្រើន​នៅ​ស្រុកស្រែ​ត្រូវអស់​ព្រហ្មចារី​យ៍​ដូច​រូបខ្ញុំ​នេះ​ច្រើន​នាក់​ណាស់​។ ដោយសារតែ​ឥទ្ធិពល​នៃ​ដុល្លារ​ធ្វើ​ឲ្យ​អ្នកស្រុក​ស្រែចម្ការ​ត្រូវ​បាត់បង់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បុរាណ​ដែល​ធ្លាប់មាន​យូរយារ​ណាស់​មកហើយ​នោះ​៕

24-7-2015

 

Leave a Reply

(*) Required, Your email will not be published