អូ​រ៉ា​ល់​សិច​អាចធ្វើ​ឲ្យ​អ្នក​កើត​មហារីក​បំពង់​ក​ពិតមែន​

, , Leave a comment

​វា​គឺជា​ការពិត​មួយ​ដែល​បុរស​មួយចំនួន​មិន​ចង់ដឹង ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​មួយ​ពិតជា​បាន​បង្ហាញថា វីរុស​ម្យ៉ាង​ដែល​ចម្លង​តាមរយៈ​ការធ្វើ​អូ​រ៉ា​ល់​សិច អាច​បង្ក​ឲ្យ​កើតមាន​រោគ​មហារីក បំពង់​-​ក​។​

 

​តាម​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ ច​ន ហប់​ឃី​ន បាន​ង្ហា​ញ​ថា​មេរោគ HPV នោះ​ធ្វើ​ឲ្យ​អ្នកប្រព្រឹត្តិ​អូ​រ៉ា​ល់​ប្រឈម​នឹង​ការ​កើតរោគ​មហារីក​បំ​ពង់​-​ក ខ្ពស់ជាង​អ្នក​ជក់បារី ឬ​អ្នក​ផឹកស្រា​ទៅទៀត​។ ការស្រាវជ្រាវ​របស់​អា​មេ​រិ​ក​នេះ​បានធ្វើ​ការសិក្សា​លើ​មនុស្ស​ចំនួន​៣០០​នាក់ ហើយ​ពួកគេ​ក៏បាន​រកឃើញ​ផងដែរ​ថា​អ្នក​ដែលមាន​ដៃគូ​រួមភេទ​យ៉ាងតិច​៦​នាក់ ប្រឈម​នឹង​ការ​កើតរោគ​មហារីក​បំ​ពង់​-​ក ច្រើនជាង​អ្នក​ធម្មតា​រហូតដល់​ទៅ​៩​ដង​។ ចំពោះ​អ្នក​ដែល​ធ្លាប់​ឆ្លង​មេរោគ HPV តាមរយៈ​មាត់​ពីមុន​មកហើយ​នោះ មានឱកាស​ក្នុងការ​កើតមាន​មហារីក​ប្រភេទ​នេះ​ច្រើនជាងគេ​រហូតដល់​ទៅ​៣២​ដង​។​

 

​មេរោគ HPV គឺជា​បុព្វហេតុ​ដ៏​ចម្បង​ដោយ​វា​បណ្តាល​ឲ្យ​កើតរោគ​មហារីក​បំពង់​-​ក​រហូតដល់ ទៅ​៧០​ភាគរយ​។ ទោះបីជា​ដូច្នេះ​ក្តី​អ្នកជំនាញ​ខ្លះ​បាន​និយាយថា ការសិក្សា​ដែលមាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ គួរតែ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អះអាង​បញ្ជាក់​ពី​លទ្ធផល​នៃ​ការរកឃើញ​នេះ​។ អ្នកស្រាវជ្រាវ​បាន​អះអាងថា​អូ​រ៉ា​ល់​សិច​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការធ្វើ​ឲ្យ​មានការ​ឆ្លង​រោគ HPV ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​ឆ្លង​តាមរយៈ​ការ​ថើប​ផងដែរ​។​

 

​នៅក្នុង​អំឡុងពេល​នៃ​ការសិក្សា​នេះ​បុរស​និង​ស្ត្រី​ទាំងឡាយ​ដែល​គេ​វិនិច្ឆ័យ​ថា​មាន​រោគ​មហារីក​បំពង់​-​ក ត្រូវបាន​គេ​យក​ឈាម​និង​ទឹកមាត់​ទៅពិនិត្យ ហើយ​អ្នក​ទាំងនោះ​ក៏ត្រូវ​បាន​គេ​សាកសួរ​ផងដែរ អំពី​ប្រវត្តិ​ជំងឺ​របស់​សមាជិក​ក្រុមគ្រួសារ និង​ទម្លាប់​នៃ​ការ​រួមភេទ​របស់​ពួកគេ​។ ពួកគេ​បាន​រកឃើញ​មេរោគ HPV 16 ដែលជា​ប្រភេទ​មេរោគ​ដែល​គេ​រកឃើញ​ភាគច្រើន​បង្ក​មហារីក បំពង់​-​ក នោះ​មាននៅ​ក្នុង​ដុំ​សាច់​មហារីក​របស់​អ្នកជំងឺ​រហូតដល់​ទៅ​៧២​ភាគរយ​។​

 

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​មួយ​ភាគ​តូច​នៃ​ការឆ្លង​រោគ HPV នេះ​គឺ​គ្មាន​រោគសញ្ញា ហើយ​ជាធម្មតា មិន​ទាមទារ​ឲ្យ​ធ្វើការ​ព្យាបាល​នោះទេ​។ បណ្ឌិត ហ្ស៊ី​ប​ស៊ី​យ៉ា​ម​ប៊ឺ ឌី ហ្សូ​ហ្សា ដែលជា​អ្នកដឹកនាំ​ការសិក្សា នេះ​បាន​ប្រាប់ថា “​វា​ចាំបាច់​ខ្លាំងណាស់​ដែល​អ្នក​ថែទាំ​សុខភាព​យល់ដឹង​អំពី​មូលហេតុ​នានា នៃ​ការធ្វើ​ឲ្យ​កើតរោគ​មហារីក​បំពង់​-​ក ហើយ​វា​មិនមែន​បណ្តាលមកពី​ការជក់បារី និង ផឹកស្រា​គ្រឿង​ស្រវឹង​ទាំងអស់​នោះទេ​”៕

24-7-2015

 

Leave a Reply

(*) Required, Your email will not be published