ខេត្តត្បូងឃ្មុំ : នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ លោក ជា សុផារ៉ា អនុប្រធាន ក្រុម ការងារ ថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ និងជា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៏ ជនបទ បានចុះទៅ ដោះ
ស្រាយបញ្ចប់ ជម្លោះ ដីផ្លូវប្រឡាយ រវាងប្រជាពលរដ្ឋ និងឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ ស្ថិត នៅ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំដោយសម្រេចអោយ ម្ចាស់ឃ្លាំងវាយរបង របស់ខ្លួន ចោល ហើយធ្វើផ្លូវជូននៅទីនោះទៀតផង។មន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំបានអោយដឹង ថា កាលពីវេលាខាងលើនៅចំពោះប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំនោះ លោក ជា សុផារ៉ា បាន សម្រេចធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ដោយធ្វើចេញពីភូមិ ប្រធាតុ ទៅកាន់ភូមិប៉ុនដំបូក នៅជាប់ នោះ ដោយមានចំងាយប្រមាណ១៥០០ម៉ែត្រ ពីផ្លូវជាតិ ក្រោយពីលោក បានអោយម្ចាស់ឃ្លាំង វាយ របងរបស់ខ្លួន ដែលសង់នៅលើដីផ្លូវប្រឡាយនោះ។
គួររំលឹកថា ដោយមានការឃុបឃិតគ្នារវាងមេឃុំស្រឡប់ឈ្មោះ ស៊ាប សុជាតិ និងឈ្មួញ ម្ចាស់ ឃ្លាំងស្តុកទំនិញ ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់បានរំលោភផ្លូវសាធារណះយកធ្វើកម្មសិទ្ឋ ផ្ទាល់ ខ្លួនដោយធ្វើរបងពទ្ឋ័ បិទយកផ្លូវលំ អតីតប្រឡាយចាស់នេះ ដែលមានទទឹង៩ម៉ែត្រ និងបណ្តាយ ជិត១០០០ម៉ែត្រ។ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនរស់នៅ ភូមិព្រះធាតុ ឃុំស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បាននាំគ្នាធ្វើការតវ៉ា សុំឲ្យ មាន ការបើកច្រកផ្លូវលំឡើងវិញ ដើម្បីពួកគាត់ងាយធ្វើចរាចរតាមផ្លូវដូចដែលពួកគាត់ធ្លាប់បាន ប្រើ ប្រាស់ផ្លូវនោះ អស់រយៈពេលច្រើនឆ្នាំមកហើយ។
បញ្ហារំលោភផ្លូវសាធារណះយក ធ្វើកម្មសិទ្ឋ ផ្ទាល់ខ្លួនដោយមានការឃុបឃិតគ្នា រវាងមេឃុំ ស្រឡប់ ឈ្មោះ ស៊ាប សុជាតិ និង ឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ បង្ករការលំបាកដល់ថ្នាក់ដឹកនាំ ស្រុក និង អាជ្ញាធរខេត្ត ត្បូងឃ្មុំ ទើប តែពេលនេះលោក ជា សុផារ៉ា ទៅដោះស្រាយបញ្ចប់ ជម្លោះ ដែលឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ ឃុបឃិតជាមួយឈ្មោះ ស៊ាប សុជាតិ មេឃុំស្រឡប់ រំលោភផ្លូវសាធារណះ យកធ្វើកម្មសិទ្ឋផ្ទាល់ខ្លួនធ្វើអោយប្រជាពលរដ្ឋរីករាយសារទរពេញភូមិ ៕