លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ស្នើឲ្យមាន ការផ្លាស់ប្ដូរប្រធានមន្ទីរ៣នាក់ ដែលអសកម្មការងារ

, , Leave a comment

ខេត្តតាកែវ៖សេចក្តីរាយការណ៍បានអោយដឹងថាប្រធានមន្ទីរ៣នាក់ត្រូវបានលោក ឡាយ វណ្ណៈ  អភិបាលខេត្តតាកែវ បានស្នើឲ្យលោករដ្ឋមន្រ្តី សាម៉ីក្រសួង ធ្វើការផ្លាសប្ដូរ ព្រោះតែអសកម្ម និង ការងារ និងអសមត្ថភាព។

 

សេចក្តីរាយការណ៍បានអោយដឹងថា ប្រធានមន្ទីរ៣នាក់ ដែលលោក អភិបាល ខេត្តតាកែវ បានស្នើឲ្យលោករដ្ឋមន្រ្តីសាម៉ីក្រសួង ធ្វើការប្លាស់ប្ដូរនោះគឺ មានមន្ទីរការងារនិងបណ្ដុះ បណ្ដាល វិជ្ជាជិវៈ ត្រូវបានផ្លាស់ប្ដូរួចរាល់ហើយ។ប្រធានមន្ទីរមួយទៀតគឺ មន្ទីរពាណិជ្ជកម្មដែលមានភាព ចម្រូងចម្រាស់ និងអសកម្មការងារ ដែល កន្លងមកមន្ទីរនេះ មានបញ្ហាជាច្រើនជាពិសេស បញ្ហា គ្រូសារ និយមនិងដែលមានការប្ដឹង ផ្ដល់ដល់ក្រសួង និងអង្គភាពប្រឆាំង អំពើពុក រលួយ ហើយ រហូត ដល់អង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅលោកប្រធាន មន្ទីរទៅបំភ្លឺថែមទៀត ផង នោះ។ ចុងក្រោយគឺមន្ទីរទេសចរណ៏ ត្រូវបានលោកអភិបាលរិះគន់ថា អសម្ថភាពការងារ និង ខ្វះ ទស្សនៈវិស័យ ក្នុងការធ្វើឲ្យ កំណើនភ្ញៀវ ទេសចរណ៏មកទស្សនា នៅក្នុងខេត្តតាកែវ មានការ កើនឡើង។ ជាពិសេសទៅទៀត នោះចំនួនភ្ញៀវ ទេសចរណ៏ចេះតែធ្លាក់ចុះជាលំដាប់ក្នុងការមក ទស្សនាខេត្តតាកែវ ដែលសំបូទៅដោយរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិជាច្រើននោះ។ មន្ទីរទេសចរណ៏និង មន្ទីរពាណិជ្ជកម្មបច្ចុប្បន្ននេះ ប្រធានមន្ទីរ មិនទាន់ ប្រកាស់តែងតាំង នៅ ឡើយទេ គឺនៅជាប្រធានស្ដីទីនៅឡើយ៕

ពាក់ពន្ឋ័ករណីខាងលើ កំណើតថ្មី មិនអាចទទួលការបំភ្លឺពីលោកប្រធានមន្ទីរ៣នាក់ ដែលលោក អភិបាល ខេត្តតាកែវ បានស្នើឲ្យលោករដ្ឋមន្រ្តីសាម៉ីក្រសួង ធ្វើការប្លាស់ប្ដូរនោះនៅឡើយទេ ព្រោះមិនមានលេខទូរសព្ទ័ទំនាក់ទំនង៕ ដោយ បំពេរ ពៅ

1917_1 (1)

 

Leave a Reply

(*) Required, Your email will not be published