ជា​និស្សិត​ផ្នែក​បរិស្ថាន ឃើញ​គេ​មានបាន បែកគំនិត​លួច ឆក់ ប្លន់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​សួនច្បារ មុខ​វត្ត​បុ​ទុម​វ​តី សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ ឡាយ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​បរិស្ថាន​) ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ថុល ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប ស្នាក់នៅ​ផ្ទះជួល​លេខ​៤៩A ផ្លូវ​លេខ​១៦០ ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។ មុនពេល​កើតហេតុ ខណៈដែល​ជនរងគ្រោះ​បាន​ចេញទៅ​រៀន ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​បាត់​សម្ភារ​: និង​ក្នុងផ្ទះ​មាន​សភាព​ត្រូវគេ​កកាយ​។ ភ្លាមនោះ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ពិនិត្យមើល​កាមេរ៉ា សុវត្ថិភាព បានឃើញ​ជនសង្ស័យ​ម​ក​ធ្វើ​សកម្មភាព​នៅ​ម៉ោង​១៦​និង​១៩​នាទី សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជនសង្ស័យ នៅ​សួនច្បារ មុខ​វត្ត​បុ​ទុម​វ​តី​ខណៈដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Click ពណ៌​លឿង ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1S-8775 ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត Ipad air ចំនួន​១​គ្រឿង ឡេ​ប​ថប​ម៉ាក Toshiba ពណ៌​ស ១​គ្រឿង  និង​ទូរ​ស័​ព្ធ​ដៃ​២​គ្រឿង​ម៉ាក Nokia 1280 ,Metfone ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​

 

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

23-7-2015

 

Leave a Reply

(*) Required, Your email will not be published