ព្រោះតែ​ប្រាក់ខែ​ចាយ​មិន​គ្រប់ យោធា​ម្នាក់​បែកគំនិត​លក់​គ្រឿងញៀន​

, , Leave a comment

23-7-2015 (1)

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឈន មករា ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ប្រទះឃើញ​ជនសង្ស័យ​។ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​ធ្វើការ​ឆែកឆេរ​ក៏​ប្រទះឃើញ​ថ្នាំញៀន​។​

 

​ក្រោយ​ឆែកឆេរ​សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ខ្លីម៉ាក​K59 ចំនួន​១​ដើម គ្រាប់​៥​គ្រាប់ បង់​០១ គ្រឿងញៀន​ចំនួន​២​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង​១ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-7150 ព្រមទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

23-7-2015

 

Leave a Reply

(*) Required, Your email will not be published