រាជធានីភ្នំពេញ : បច្ចុប្បន្ននេះតារាសម្តែងកញ្ញា សាន សុម៉ាលី ត្រូវបានមជ្ឈដ្ឋានភាគច្រើនមើលឃើញថា នាងហាក់មានការប្រុងប្រយ័ត្នច្រើនលើការតុបតែងខ្លួនចូលរួមនៅក្នុងពិធីនានានោះបន្ទាប់ពីទទួលរងនូវការិះគន់យ៉ាងចាស់ដៃពីទស្សនិកជនតាមរយៈការលេងខ្លួនបែបសិចស៊ីជ្រុលពេកកាលពីពេលកន្លងមកនោះ។
គួររំឮកដែរថា តាមរយៈរូបថតមួយចំនួនរបស់នាងដែលបានទៅចូលរួមក្នុងពិធីនានាកន្លងមកនោះកញ្ញា សាន សុម៉ាលី ត្រូវបានទស្សនិកជនទូទៅធ្វើការរិះគន់យ៉ាងចាស់ដៃថា បានតុបតែងលេងខ្លួនជ្រុលហួសហេតុជាមួយនឹងការបញ្ចេញសាច់ទ្រូងដែលហាក់គ្មានការអៀនខ្មាស។ កញ្ញា សាន សុម៉ាលី ត្រូវបានមជ្ឈដ្ឋានមួយចំនួនកត់សម្គាល់ឃើញថា នាងហាក់មានការប្រុងប្រយ័ត្ន និងខ្លាចរអាចំពោះការរិះគន់ពីទស្សនិកជនច្រើនជាងមុន បើទោះជានាងនៅតែនិយមស្លៀកពាក់បែប សិចស៊ីដដែលក៏ដោយ។
នៅក្នុងរយៈពេលកន្លងមក កញ្ញា សាន សុម៉ាលី ត្រូវបានមជ្ឈដ្ឋានទស្សនិកជនភាគច្រើន ចាត់ទុកថា ជាតារាសម្តែងដែលនិយមតុបតែងកាយបែបព្រលែងខ្លួនមិនសំចៃដៃរហូត មានពេលខ្លះ នាងទទួលបានការរិះគន់ច្រើនជាងសរសើរពិសេសលើការព្រលែងសាច់ដ៏ទ្រូង ធំរបស់នាងតែម្ដងនោះ។ទោះជាយ៉ាងណាតារាស្រីរូបនេះបានលើកឡើងថា បច្ចុប្បន្ននេះនាងខ្លាចទទួលបានការរិះគន់ ជាថ្មីពីទស្សនិកជន ក៏ដូចជាការព្រមានពីក្រសួង ស្ថាប័ននានាផងដែរលើការលេងខ្លួនបែបសិចស៊ី ហេតុដូចនេះហើយទើបនាងមានការប្រុងប្រយ័ត្នច្រើនជាងមុន៕