ហាយឡិនឌ័រដឹកឈើគ្រញូងខុសច្បាប់ ឆេះខ្ទេចនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកមេមត់ ក្រោមការតាមប្រម៉ាញ់ពីសមត្ថកិច្ច

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២២ កក្កដា ២០១៥ មេមត់ រថយន្ត ម៉ាក ហាយឡិនឌ័រមួយគ្រឿងផ្ទុកឈើគ្រញូងពេញបានបើកបរយ៉ាងលឿនក្រោមការតាមប្រម៉ាញ់ពីរដ្ឋ

បាលព្រៃឈើកាក់យកលុយ ផ្ទុះឆេះសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលត្រង់ចំណុចស្ពានស្អំ ក្នុងភូមិ៧មករា ឃុំដារ ស្រុកមេមត់ ប៉ុន្តែឈើទាំងនោះលេចឮថា ត្រូវគេចល័តចេញយក ទៅអស់ រលីងតែម្តង បន្ទាប់ពីចរចារត្រូវគ្នារួចមក។

ប្រភពពត័មានបានអោយដឹងថា កាលពីវេលាខាងលើ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ នេះ បាន បើក កាត់តាមផ្លូវជាតិយ៉ាងលឿនក្រោមការតាមប្រម៉ាញ់ពីរថយន្ត២ទៀត ដែលគេសង្ស័យ ថាជា រថយន្តរដ្ឋបាលព្រៃឈើ ដែលដាក់ប៉ុស្ទិជជុះតាមដងផ្លូវ បានប្រដេញ យ៉ាងប្រកៀកគ្នា តែ មិនដឹងយ៉ាងម៉េចលុះពេលដែលបន្តដំណើរមកដល់ត្រង់មុខបន្ទាយទាហានស្អំផុតពីស្ពានបេតុងបាន បន្តិចគេឃើញរថយន្តឈប់អែបខាងមិនបានប៉ុន្មាននាទីផងភ្លើងបានឆាបឆេះសន្ធោសន្ធៅតែម្តង។ដោយឡែកឈើក្រញូងខុសច្បាប់មានតំលៃពេញរថយន្តដែលឈ្មួញដឹកពីខេត្តព្រះវិហារយកទៅ លក់នៅប្រទេសវៀតណាមត្រូវបានគេជន្លៀសចេញក្រោយពីចរចារគ្នារួចមក។ គេហទំព័រកំណើតថ្មីមិនអាចទាក់ទងការបំភ្លឺពីមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកពញាក្រែកបានទេ ចំពោះហេតុការណ៍ខាងលើ៕ ដោយ  បុត្តា

11695872_1614859365419939_7967790248877696350_n

 11791843_797210337063352_369253922_n

 

 

Leave a Reply

(*) Required, Your email will not be published