ស្បែកឡើងក្រាស់ និងកោសិកាស្បែកងាប់ ដោយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ឬការកកិតស្បែកធ្វើឲ្យ កែងដៃ និងជង្គង់របស់អ្នកមានសភាពខ្មៅជាងស្បែកផ្នែកផ្សេងៗនៃរាងកាយ។ យើងបានស្រាវជ្រាវយ៉ាងម៉ត់ចត់ និងបានរកឃើញនូវវិធីកែខៃបញ្ហាទាំងនេះដែលមានប្រសិទ្ធិភាពបំផុត ដោយអាចយកទៅអនុវត្តនៅផ្ទះបាន ដើម្បីកម្ចាត់ចោលនូវចំណុចក្រិនខ្មៅនៃកែងដៃ និងជង្គង់។ ថ្ងៃនេះសារព័ត៌មានកំណើតសូមបង្ហាញនូវគន្លឹះនានា ដូចខាងក្រោម ក្នុងការបំបាត់ភាពក្រិនខ្មៅជង្គង់ និងកែងដៃ ៖
-ឡេការពារកម្តៅថ្ងៃ : ឡេការពារកម្តៅថ្ងៃ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការកម្ចាត់ចោលនូវភាពក្រិនខ្មៅនៅលើជង្គង់ និងកែងដៃ។ ចូរលាបឡេការពារកម្តៅថ្ងៃលើស្បែក នៅពេលចេញទៅខាងក្រៅនោះនឹងជួយការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យដ៏ក្តៅបាន។
-ស្ករស និងប្រេងអូលីវ : យកស្ករស និងប្រេងអូលីវក្នុងបរិមាណស្មើគ្នា មកលាយចូលគ្នាហើយលាបស្តើងៗលើជង្គង់ និងកែងដៃដែលក្រិន បន្ទាប់មកលាងសម្អាតចេញជាមួយសាប៊ូ និងទឹកស្អាត។
-ប្រទាលកន្ទុយក្រពើ : ប្រទាលកន្ទុយក្រពើ គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលគេនិយមប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលស្បែក។ ជាតិជែលដែលមាននៅក្នុងប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយស្នាមអុចខ្មៅ ដែលបង្កឡើងដោយពន្លឺព្រះអាទិត្យ។ វិធីងាយៗ គឺលោកអ្នកគ្រាន់តែយកជាតិរំអិលនៅក្នុងប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងខ្មៅ និងក្រិននោះ ហើយទុកចោល ៣០នាទី នោះស្បែកជង្គង់ និងកែងដៃរបស់អ្នក នឹងមើលទៅស្រស់ថ្លា និងទន់រលោង។
-ម្សៅអ៊ីដ្រូហ្សែន : ម្សៅអ៊ីដ្រូហ្សែន អាចជួយកាត់បន្ថយស្នាមអុចខ្មៅ និងស្បែកខូចដោយសារកាំរស្មីព្រះអាទិត្យបាន ដោយយកម្សៅអ៊ីដ្រូហ្សែន ហើយយកសំឡីជ្រលក់ និងម៉ាស្សា លើស្បែកក្រិនខ្មៅនោះប្រមាណពី១០ទៅ១៥នាទី នោះអ្នកនឹងភាពក្រិនខ្មៅនោះត្រូវបានជំរុះចេញមកយ៉ាងមានប្រសិទ្ធិភាព។
-ក្រូចឆ្មា : ក្រូចឆ្មា អាចជួយធ្វើឲ្យស្បែកអ្នកកាន់តែភ្លឺថ្លា។ ច្របាច់ទឹកក្រូចឆ្មាលាបលើចំណុចក្រិនខ្មៅលើ ជង្គង់ និងកែងដៃ របស់អ្នក ហើយទុកចោលប្រមាណពី៤០ទៅ៥០នាទី បន្ទាប់មកលាងចេញជាមួយទឹកស្អាត។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ដើម្បីបានលទ្ធផលគួរឲ្យកត់សម្គាល់។
រមៀតទឹកឃ្មុំ និងទឹកដោះគោ : រមៀត ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាឱសថព្យាលបាលដ៏មានប្រសិទ្ធិភាព។ ចំណែកទឹកឃ្មុំ ជួយផ្តល់សំណើមដល់ស្បែកស្ងួត រីឯទឹកដោះគោ គឺមានតួនាទីជួយធ្វើឲ្យស។ លោកអ្នកអាចយកម្សៅរមៀតមកលាយបញ្ចូលជាមួយនឹងទឹកដោះគោ និងទឹកឃ្មុំឲ្យសព្វ ហើយលាបនៅលើចំណុចក្រិនខ្មៅ ដោយទុកចោលប្រមាណពី២០ទៅ២៥នាទី បន្ទាប់មកលាងចេញជាមួយនឹងទឹកស្អាត។ គ្រឿងផ្សំពីធម្មជាតិទាំងនេះ នឹងជួយកាត់បន្ថយចំណុចក្រិនខ្មៅរបស់លោកអ្នកបាន។
ផ្លែអាល់ម៉ុង : ផ្លែអាល់ម៉ុង គឺជាធនធានសម្បូរណ៍បែបនៃវីតាមីន E ដែលអាចជួយកម្ចាត់ចោលនូវចំណុចក្រិនខ្មៅលើស្បែករបស់លោកអ្នក។ កិនផ្លែអាល់ម៉ុនឲ្យម៉ដ្ឋ ហើយយកមកលាបត្រដុសលើជង្គង់ ឬកែងដៃដែលក្រិនខ្មៅ នោះនឹងអ្នកនឹងឃើញកោសិកាស្បែកងាប់ត្រូវបានជំរុះចេញមក៕