អតីត​អធិការ​ស្រុក​តាខ្មៅ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ដែលជា​អតីត​អធិការ​ស្រុក​តាខ្មៅ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្លូវជាតិ​លេខ ២១B ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ឲ្យ កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ មុំ វ៉ាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ អតីត​អធិការ​ស្រុក​តាខ្មៅ មាន​ទីលំនៅ ភូមិ​ព្រែក​ឫស្សី សង្កា​ត​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​។ ដោយ​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុចកើតហេតុ​ខាងលើ​ជា​កន្លែង​ដែល​ពួក​ឈ្មួញ​ចែកចាយ​គ្រឿងញៀន​តែងតែ​ធ្វើ​សកម្មភាព​នោះ​។ កម្លាំង​កងរាជអាវុធហត្ថ​បាន​បោះទីតាំង​រហូតដល់​ជនសង្ស័យ​បានធ្វើ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ ទើប​ឃាត់ខ្លួន​តែម្តង​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១៣​កញ្ចប់​។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក​ណ្ត​ល កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

23-7-2015

 

Leave a Reply

(*) Required, Your email will not be published