កញ្ញា សុខា ឌី​សាណូ បង្ហាញ​រូបភាព​ស្និទ្ធស្នាល ក្រោយ​ទទួល កាដូ Lexus 330 ពី ម្ចាស់​ស្នេហ៍​

, , Leave a comment

22-7-2015 (1)

រាជធានី​ភ្នំពេញ : តារាចម្រៀង​ជើង​ថ្មី ទើប​មានឈ្មោះ​ល្បី​រើបៗ ក្នុង​វិស័យ​សិល្បៈ កញ្ញា សុខា ឌី​សាណូ បានបង្ហាញ​ភាព​ផ្អែមល្ហែម​បុរស​សក់វែង​មាឌធំ រូប​សង្ហា​ម្នាក់​នោះ ដែល​គេ​សង្ស័យថា ជា​ម្ចាស់​កាដូ Lexus 330​។ តាមរយៈ​នៃ​ការបង្ហាញ​រូបភាព​ស្និទ្ធស្នាល​កៀកកើយ​គ្នា​យ៉ាង​ផ្អែមល្ហែម បំផុត​នៅក្នុង​គេហទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​សំណាក់​តារាចម្រៀង​ស្រី នាង សុខា ឌី​សាណូ ពេលនេះ​មានមតិ​មួយចំនួន​បានលើកឡើង​ថា នាង​កំពុងតែ​សោយសុខ​ក្នុង​សុភមង្គល​ស្នេហា​ថ្មី ជាមួយ​បុរស​រូប​សង្ហា ដែល​គេ​យល់ថា​ជា​កូនប្រុស​របស់​លោកធំ​មានទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់ ដែល​តែងតែ​តាម​យកចិត្ត​ថ្លើម​មករ​ហូត​នោះ​។​

 

​បន្ទាប់ពី​លេចមុខ​លេច​មាត់​ក្នុង​អាជីព​សិល្បៈ​នា​អំឡុងពេល​ជិត​២ ឆ្នាំនេះ​មក កញ្ញា សុខា ឌី​សាណូ ហាក់​មាន​ភាពខុសប្លែក​ច្រើនជាង​មុខ​មិន​ថា តែ​ជីវភាព​រស់នៅ​ផ្ទាល់ខ្លួន ឬមួយ​ស្ទីល​នៃ​ការតុបតែង​ខ្លួន​នោះឡើយ ពោលគឺ​តារា​ស្រី​រូបនេះ​តែ​បញ្ចេញ​ពី​ភាព​ហ៊ឺហា​សិច​ស៊ី ឡូយឆាយ​ជាប្រចាំ​។ ខណៈ​ដំណឹង​ស្នេហ៍​កាន់តែ​លេច​ឭ​ថា ម្ដង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ក្រៅ​ស្រុក និង​ម្ដង​ទៀតថា មាន​ទំនាក់ទំនង​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ស្តុក​ក្នុងស្រុក​មាន​ងារ​ជា ឧកញ៉ា​។​តែ​ព័ត៌មាន​ដែល​បង្ក​ការចាប់អារម្មណ៍​ជាងគេ​នោះ គឺ​រឿង សុខា ឌី​សាណូ ត្រូវបាន​បុរស​កូន​លោកធំ​ម្នាក់​ទិញ​រថយន្ត​ទំនើប​ផ្គាប់ចិត្ត​។​

 

​នៅក្នុង Account ហ្វេ​ស​ប៊ុ​ក របស់​កញ្ញា សុខា ឌី​សាណូ ថ្មីៗ​នេះ មាន​រូបថត​៤​សន្លឹក ដោយមាន​បុរស​រូប​សង្ហា​ម្នាក់​វ័យ​ស្របាល​គ្នា​នឹង​នាង​កំពុង​អង្គុយ​ក្បែរ គ្នា​កៀកកើយ​ក្នុង​កាយវិការ​ជា​គូស្នេហ៍ រំលេច​នូវ​ស្នាមញញឹម​យ៉ាង​មាន​សុភមង្គល​។ ក្នុងចំណោម​រូបថត​ទាំង​៤​សន្លឹក​នោះគេ​បានឃើញ​តារា​ស្រី នាង សុខា ឌី​សាណូ អង្គុយ​កៀកកើយ និង​យកដៃ​កៀក​លើ​ស្នា​បុរស​ម្នាក់​នោះ ហាក់ដូច​ជាមាន​សេចក្ដីសុខ​ខ្លាំង​បំផុត​៕

22-7-2015

 

Leave a Reply

(*) Required, Your email will not be published