ឡានដឹកឈើប្រណិត ខុសច្បាប់របស់ ឧកញ៉ា សឹងសំអុល ក្រ​ឡា​ប់​នៅ​ជើ​ង​ភ្នំ​ព្រេ​ច​ ស្ទះចររាចររាប់ម៉ោង គ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ម៉ោង៥ព្រឹកថ្ងៃទី ២១  ខែកក្កដាឆ្នាំ២០១៥ មានរថយន្តយីឌុបមួយគ្រឿង ដឹកឈើប្រណិតពេញដែលបានក្រឡាប់ចាក់ឈើចោលពេញផ្លូវធ្វើអោយស្ទះចរាចររាប់ម៉ោងនៅចំណុច ជើងភ្នំព្រិចស្ថិតនៅភូមិស្រែរនាម ឃុំស្វាយជ្រះស្រុកស្នូលខេត្តក្រចេះ ខណៈបម្រុងដឹកចេញ យកទៅលក់ឲ្យឈ្មួញ នៅ ប្រទេស វៀតណាមនោះតាមច្រកដូងរត្ន័ ដែលមានមេគយស្រុកមេមត់ឈ្មោះ ចាន់ សុ ផាត ជាអ្នក សម្រមសម្រួល គឺគ្មានឃើញ ជំនាញរដ្ឋបាលព្រៃឈើ របស់កូនចៅលោក ឆឹង គឺមសុន នាយករដ្ឋបាលព្រៃឈើ ធ្វើការបង្រ្កាបឬចុះមកពិនិត្យនោះទេ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តដឹកឈើ ដែលក្រឡាប់នោះដឹកសុទ្ធសឹងតែ ប្រណិតមានឈើសុក្រំនិងឈើធ្នង់ ហើយពុំ មានច្បាប់នោះទេ ពោលគឺរថយន្ត ដឹកឈើធ្វើឡើងដោយយកច្បាប់ដីសម្បទានសេដ្ឋកិច្ចធ្វើជា សំអាង បិទបាំងក្នុងការដឹកឈើមកពីក្រៅដែនដីរបស់ក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ច ដែលជា ដីព្រៃរេចរឹល មានឈើតូចៗរកតែប្រភេទឈើប្រណីតមួយដើមគ្មាននោះ ។ ការដឹកជញ្ជូន ឈើ ប្រណីតនោះទៀតសោត គឺគេធ្វើឡើងជ្រកក្រោមលិខិតអនុញ្ញាតអាជីវកម្មឈើក្រហម ។ប្រភេទ ឈើដែលមេឈ្មួញសឹង្ហ សំអុលនិងបក្សពួកកាប់បំផ្លិចបំផ្លាញនោះគឺមានដើមជ័រច្បោះនិងប្រភេទ ដើមឈើប្រណីត ផ្សេងៗទៀតដូចជាធ្នង់ បេង និងនាងនួនជាដើម។

 

ប្រភពពីប្រជាសហគមន៍រស់នៅឃុំស្រែព្រះ និងឃុំស្រែឈូក រាយការណ៍មកថា ក្នុងមួយថ្ងៃៗ មានក្រុមឈ្មួញបាននាំគ្នាកាប់បំផ្លិចបំផ្លាញដើម្បីប្រមូលផលអនុផលព្រៃឈើពីព្រៃត្រណម ជន ជាតិព្រៃសហគមន៍ និងពីដីព្រៃអភិរក្សរាប់សិបគ្រឿងយកទៅលក់ឲ្យថៅកែដ៏ធំម្នាក់ ប្រចាំនៅ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញ ហ្វឿក១ របស់យួន មានទីតាំងនៅឃុំស្រែឈូក ស្រុកកែវសីមាហើយមេឈ្មួញ សឹង្ហ សំអុល ជាអ្នកសហការ ឃុបឃិតជាមួយ ក្រុមហ៊ុនយួន មួយនេះ ។ តាមប្រភពពត៌មានទទួលបានឡានប្រភេទយីឌុបដែលដឹកឈើខុសច្បាប់របស់ឧកញ៉ា អុល នេះ គឺគេស្គាល់ថា ជារថយន្តដឹកឈើរាល់ថ្ងៃតាមផ្លូវជាតិលេខ៨ សំដៅទៅ ប្រទេស វៀតណាម ហើយឈើដែលដឹកនោះសុទ្ធសឹងជាឈើខុសច្បាប់ដែលក្រុមលោកឧកញ៉ា អុល កាប់បំផ្លាញក្នុងដីព្រៃអភិរក្សនិងព្រៃឧទ្យានជាតិនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគីរី ។

ជំនួញឈើខុសច្បាប់ខាងលើ គេមិនបានឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្រោមបង្គាប់ លោក ឆឹង គឺមសុន នាយករដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ មកអើតមើលបង្ក្រាប ឬហើប នោះទេត្រូវគេសង្ស័យសមត្ថកិច្ចទាំងនោះ ជាអ្នកជួយសម្របសម្រួល ឬបិទភ្នែកលាបាតដៃទទួល ប្រាក់ពីឈ្មួញបណ្តោយ អោយមានការដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង៕  ដោយ មោះ មុត

21-10-2014-22 A-CAR-SIN-500x375 art27.3

 

Leave a Reply

(*) Required, Your email will not be published