ស្វែងយល់​ពី​ពេលវេលា​ដែល​អ្នក​មិនគួរ​ងូតទឹក​ដាច់ខាត​

, , Leave a comment

22-7-2015 (1)

​ត្រូវ​ចងចាំ​ថា អ្នក​មិនគួរ​ងូតទឹក​ភ្លាមៗ​ដាច់ខាត​បន្ទាប់ពី​បានធ្វើ​រឿង​មួយចំនួន ព្រោះ​វា​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​ធ្ងន់ធ្ងរ គឺអាច​ស្លាប់​ក៏មាន​។ ហេតុនេះហើយ​អ្នក​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​មុននឹង​ទៅ​ងូតទឹក ដើម្បី​ជៀសវាង​នូវ​ផលប៉ះពាល់​ដល់​អាយុជីវិត​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះ និង​ពេលវេលា​ដែល​គួរ​ចៀសវាង ៖

 

-​ងូតទឹក​នៅពេល​យប់​
​ពិតណាស់​អ្នក​មិនគួរ​ងូតទឹក​នៅ​ម៉ោង​ប្រហែលជា (២៣​យប់​) នោះទេ ព្រោះ​ខណៈ​នេះ​សីតុណ្ហភាព​ទាប​បំផុត ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ត្រូវ​អត់​ធុញ​ខ្លាំង និង​ចុះខ្សោយ​។ ហេតុនេះហើយ​រាងកាយ​របស់លោក​អ្នក​នឹង​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស​សៃ​ឈាម​យ៉ង​ឆាប់រហ័ស​។ ផលប៉ះពាល់​នេះ​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ដំណើរការ​ឈាម​បញ្ចូនទៅ​ខួរក្បាល នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សួត និង​មាន​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។​

 

-​ងូតទឹក​ពេល​សម្ពាធ​ឈាម​ទាប​
​មូលហេតុ​ដែល​អ្នក​មិនគួរ​ងូតទឹក នៅពេលដែល​សម្ពាធ​ឈាមមាន​កម្រិត​ទាប ដោយសារតែ​ទឹក​សី​តុ​ណ្ហា​ភាព​ទឹក​ខ្ពស់​ធ្វើ​ឲ្យ​ស​សៃ​ឈាម​រីក​ធំ ដំណើរការ​ឈាម​មិនអាច​ផ្គត់​ផ្គង​ពេញ​រាងកាយ​ទាំងមូល​បាន ដូច្នេះ​វា​អាចធ្វើ​ឲ្យ​អ្នក​នឿយហត់ និង​អស់កម្លាំង​។​

 

-​ងូតទឹក​នៅពេល​ឃ្លាន​
​អ្នកស្រាវជ្រាវ​បាន​និយាយថា នៅពេលដែល​អ្នក​មានកា​រ​ស្រែក​ឃ្លាន អ្នក​មិនគួរ​ងូតទឹក​នោះទេ ព្រោះ​សីតុណ្ហភាព​កំពុងតែ​ឡើង​ខ្ពស់​។ នៅពេលដែល​ងូតទឹក​ក្តៅ​ស​សៃ​ឈាម​ឡើង​ប៉ោង រួមបញ្ចូល​ទាំង​ការ​បែកញើស​ទៀត ប្រៀបដូចជា ការប្រើប្រាស់​អស់​ថាមពល​ជាច្រើន​ពី​រាងកាយ​ដូចជា ជាតិ​ស្ករ​នៅក្នុង​ឈាមមាន​កម្រិត​ទាប​ដែល​ប​ណ្តោ​ល​ឲ្យ វិលមុខ ញ័រ​ដើមទ្រូង សម្ពាធ​ឈាម​ទាប ជាហេតុ​ប​ណ្តោ​ល​ឲ្យ​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួ​ក្បាល​។​

 

-​ងួ​ត​ទឹក​បន្ទាប់ពី​ញ៉ាំ​អាហារ​
​ប្រសិនបើ​អ្នក​ទៅ​ងូតទឹក​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ និង​ប​ណ្តោ​ល​ឲ្យ​ក្រពះ​មាន​ភាពទន់ខ្សោយ កម្លាំង​នៃ​ការរំលាយ​អាហារ​ត្រូវបាន​កើនឡើង ធ្វើ​ឲ្យ​ស​សៃ​ឈាម​រីក​ធំ និង​លំហូរ​ឈាម​អាចមាន​ការរាំងស្ទះ​។ កត្តា​ទាំងនេះ​អា​ចប​ណ្តោ​ល​ឲ្យ​អស់កម្លាំង​ដួលសន្លប់​ក៏មាន​។ នេះ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។​

 

-​ងូតទឹក​បន្ទាប់ពី​ផឹកស្រា​បៀរ​
​គ្រឿង​ស្រវឹង​អាច​រារាំង​សកម្មភាព​របស់​មុខងា​រ ថ្លើម និង​ជា​ស្ករ​ក្នុង​ឈាម​ត្រូវបាន​បាត់បង់ ជាពិសេស​អ្នក​អាច​វិលមុខ ឬក៏​រាងកាយ​អស់កម្លាំង​ថែមទៀត​។ ប្រសិនបើ​ធ្ងន់ធ្ងរ​អា​ចប​ណ្តោ​ល​ឲ្យ​សន្លប់​ព្រោះ​ខ្វះ​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​

 

-​ងូតទឹក​បន្ទាប់ពី​អស់កម្លាំង ឬ​ស្ត្រេ​ស​
​បន្ទាប់ពី​ធ្វើការ​អស់កម្លាំង ឬ​ប្រើប្រាស់​ថាមពល​ខួរក្បាល​ច្រើនពេក អ្នក​ចាំបាច់​ត្រូវ​សម្រាក់​ឲ្យ​ស្រួលខ្លួន​បន្តិច​សិន​មុននឹង​ងូតទឹក​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ វា​អាច​នឹងធ្វើ​លំហូរ​ឈាម​ដែល​បញ្ចូនទៅ​ខួរក្បាល​ដើរ​យឺត ដែល​ប​ណ្តោ​ល​ឲ្យ​សន្លប់​។​

 

-​ងូតទឹក​ពេល​មាន​ជំងឺ​គ្រុនក្តៅ​
​នៅពេលដែល​សីតុណ្ហភាព​កើនឡើង​ដល់​៣៨°C នោះ​កម្តៅ​នៅក្នុង​រាងកាយ​របស់​នាក់​នឹង​កើនឡើង​ប្រហែលជា​២០​ភាគរយ​។ ប្រសិនបើ​ងូតទឹក​នៅពេលនេះ ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​អស់កម្លាំង និង​ទទួលរង​នូវ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​៕

22-7-2015

 

Leave a Reply

(*) Required, Your email will not be published