វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកីឡា និងការហាត់ប្រាណ មួយកន្លែង បានឲ្យដឹងថា ពេលវេលាសមស្របបំផុតក្នុងការហាត់ប្រាណ សម្រាប់មនុស្សភាគច្រើន (ជាង៩០ភាគរយ) គឺចន្លោះពេលរវាងម៉ោង៤រសៀល រហូតដល់ម៉ោង៧យប់ ព្រោះសីតុណ្ហភាព រាងកាយ នឹងកើនឡើងខ្ពស់បំផុតសាច់ដុំមានការ រីកមាឌ និងមានភាពយឺតល្អ ជាពេលដែលរាងកាយ មានកម្លាំងកំហែងបំផុត ចង្វាក់លោតនៃបេះដូង និងសម្ពាធឈាមទាប។ ដូច្នេះមិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេកក្នុងការហាត់ប្រាណធ្វើឲ្យមានចិត្តចង់ហាត់ប្រាណជាងមុន ឬបើមានរបួស ក៏ស្រាលជាងមុនដែរ។
ចំពោះស្ត្រីពេលវេលាសម្រាប់ការហាត់ប្រាណសមស្របបំផុតក្នុងខែនីមួយៗ គឺអំឡុងពេល៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូនប្រូចេស្តេរ៉ូន នឹងកើនឡើងខ្ពស់ធ្វើឲ្យមានឥទ្ធិពល ចំពោះវិធីដែលរាងកាយប្រើប្រាស់ជាតិខ្លាញ់ និងការបូអ៊ីដ្រាត។
ក្រៅពីនេះបើមានអាការឈឺពោះ ក្នុងពេលមករដូវជាប្រចាំ ការហាត់ប្រាណជាប់លាប់ ទោះបីជាក្នុងពេលមករដូវក្តី នឹងអាចជួយបន្ថយអាការឈឺពោះនោះបានទៀតផង៕