រថយន្តយោធាពាក់ស័ក្តិ៤ ឈ្មោះ ឆឹត ភារម្យ បើកឡានលឿនដូចហោះបុកជិះម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅស្រុកស្នួល រត់គេចមិនទទួលខុសត្រូវ

, , Leave a comment

ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ខែកក្តដាឆ្នាំ២០១៥នៅលើផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១០៨ ឃុំឃ្សឹមស្រុកស្នួល ខេត្តក្រចេះ រថយន្តCamrពណ៌ត្រេអ៉ីពាក់ស្លាកលេខ

ខេមរភូមិន្ទ៨-1513 បើកបរដោយមន្ត្រីយោធាម្នាក់ ពាក់ស័ក្តិ៤ឈ្មោះ ឆឹត ភារម្យ ព្រលះអ្នកជិះ ម៉ូតូ៣នាក់ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ។

 

ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្នួលបានអោយដឹងថា កាលពីវេលាខាងលើគេឃើញ រថយន្ត  Camry  ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ៨-1513 បើកបរ បើកលឿនដូចហោះ ព្រលះអ្នកជិះម៉ូតូឌុបគ្នា៣នាក់ បុកយ៉ាងពេញទំហឹងបណ្តាលអោយ ស្លាប់ម្នាក់ឈ្មោះ ឱម អេប ភេទស្រី អាយុ៣០ឆ្នាំ នៅនឹងកន្លែងនិង របួសធ្ងន់២នាក់ ឈ្មោះ មាស សុផាត ភេទស្រីអាយុ ៥១ឆ្នាំ និងកូនប្រុសអាយុ២ឆ្នាំ ឈ្មោះ សូរ ចំរើនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក ជនបង្កដែលបើករថយន្តបុកនោះជាមន្ត្រីយោធា បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត និងឯក សណ្ឋានយោធាពាក់ស័ក្តិ៤ ឈ្មោះ ឆឹត ភារម្យ ៕ ដោយ វ៉ាលឺ

Hong-0732  Hong-0734

 

Leave a Reply

(*) Required, Your email will not be published