រាជធានីភ្នំពេញ : រូបភាពជាច្រើនសន្លឹកត្រូវបានគណនីមួយឈ្មោះ Meng Visal ទម្លាក់ក្នុងប្រកាសរបស់ខ្លួន ដែលមានខ្លឹមសារថា ៖«ស្រីដែលខ្ញុំស៊ីរួច នេះហើយជាពួកស្រីល្ងង់»។ ខ្លឹមបានទាំងអស់នេះ ត្រូវបានមិត្តអ្នកលេងបណ្តាញសង្គមបានរិះគន់ជាខ្លាំង ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកបន្ត។
ជាក់ស្តែងគណនីមួយទៀតឈ្មោះ Sok Som Phors បានចែករំលែកបន្តដោយប្រើពាក្យថា ៖ « យីមើលចរិកអាសំគីសនេះចុះ រូបរាងមុខមាត់មើលទៅស្អាតបាតណាស់ ស្លៀកពាក់ជាទាហ៊ានអ្នកការពារជាតិទៀត តែចរិកវិញអន់ជាងសត្វ មើលងាយមនុស្សស្រីដូចសំរាម វាភ្លេចហើយថាម៉ែវាក៏ស្រីដែរ មិនចង់បង្ហោះទេតែខឹងអាសំគីសនេះពេក»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាករណីទី១ទេ លើបណ្តាញសង្គមហ្វេសប៊ុកដែលមានរូបភាព និងវីដេអូនារីខ្មែរ ស្រាត ដោយត្រូវបង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ដោយឡែកករណីនេះដែរ សារព័ត៌មានកំណើតថ្មី មិនអាចស្តីបន្ទោសទៅលើស្ថាប័នរដ្ឋដែលពាក់ព័ទ្ធឡើយ ព្រោះថា នេះវាផ្តើមចេញពីខ្លួនឯង តែអាជ្ញាធរគួរតែវែកមុខ ជននេះមកអប់រំ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឲ្យធ្វើដូច្នោះជាបន្ត៕