វ៉ា​ឌី ភា​លីង បង្ហាញខ្លួន​ជាថ្មី ក្រោយ​ល្បី​ថា​ ជា​ស្រីឧកញ៉ា​ចិញ្ចឹម​

, , Leave a comment

21-7-2015

​រាជធានី​ភ្នំពេញ : អតីត​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ស្ពា​ក Spark Music កញ្ញា​វ៉ា​ឌី ភា​លីង បាន​ឱបក្រសោប​នូវ​ប្រជាប្រិយភាព​ល្បី​គួរសម​កាលពី​អំឡុង​ឆ្នាំ​២០១០​។ ប៉ុន្តែ​ត្រូវ​បាត់​មុខ​យ៉ាង​ស្ងាត់កំបាំង​ជាមួយនឹង​ព័ត៌មាន​ថា នាង​មាន​ឧកញ៉ា​ជា​ម្ចាស់​ស្នេហ៍​បង្ខំ​ឲ្យ​នាង​ដកខ្លួន​ពី​សិល្បៈ​ទៅសម្ងំ រស់នៅ​សោយសុខ​លើ​គំនរ​ទ្រព្យ​។ តែ​សម្រាប់​ព័ត៌មាន​មួយ​នេះ​កន្លងមក​ក៏ត្រូវ​បាន​ខាង​គ្រួសារ​របស់​កញ្ញា វ៉ា​ឌី ភា​លីង ផ្ទាល់​បានចេញ​មុខ​បដិសេធថា នោះ​ពុំមែន​ជា​ការពិត​ទាំងអស់ ហើយ​ក៏បាន​អះអាង​ទៀតថា តារាចម្រៀង​រូបឆោម​ស្រស់ វ៉ា​ឌី ភា​លីង មាន​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ទើប​នាង​អវត្តមាន​ពី​អាជីព​យ៉ាង​ដូច្នេះ ។​

 

​មាន​ទស្សនិកជន​ជាច្រើន​មិនបាន​ជឿជាក់ថា កញ្ញា វ៉ា​ឌី ភា​លីង មិន​បង្ហាញខ្លួន​ដោយសារ​សុខភាព​នោះទេ ផ្ទុយទៅវិញ​គេ​បែរជា​នាំគ្នា​ជឿ​ទៅលើ​រនាំង​ស្នេហា​របស់​នាង​ជាមួយ​បុរស​ដែលមាន​ងារ​ជា​ឧកញ៉ា​នោះ​ច្រើនជាង​។ បើ​គិត​មកដល់ពេលនេះ​អវត្តមាន​នៅក្នុង​ពិភព​សិល្បៈ​របស់​តារាចម្រៀង វ៉ា​ឌី ភា​លីង បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ យូរៗ​ម្តង​គេ​បានឃើញ​នាង​ឡើង​ច្រៀង​នៅក្នុងនាម​ជាតា​រា​កិត្តិយស​ម្តងម្កាល​ដែរ​។ ប៉ុន្តែ​ថ្មីៗ​នេះ​លេចឮ​ដំណឹង​មក​ថា កញ្ញា​វ៉ា​ឌី ភា​លីង បាន​ស្ពាយ​បង្វេច​វិល​មក​ប្រកប​របស់​ចាស់​យ៉ាង​ពេញទំហឹង​វិញ​ហើយ​។​

 

​ដំណឹង​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​សង្ស័យថា ចំណង​ស្នេហ៍​ដែល​ធ្លាប់តែ​ល្បី​រវាង​កញ្ញា វ៉ា​ឌី ភា​លីង ជាមួយ​ឧកញ៉ា​ម្នាក់​នោះ ប្រហែលជា​ដើរ​ដល់​ផ្លូវ​ពុះ​ជ្រែក​បេះដូង​ពីគ្នា​ហើយ ទើប​ធ្វើ​ឲ្យ​កញ្ញា វ៉ា​ឌី ភា​លីង ខ្វះ​ភាពកក់ក្តៅ​នៅក្នុង​ការរស់នៅ ហើយក៏​ងាក​មក​ផ្ញើ​ឆ្នាំងបាយ​ជាមួយ​អាជីព​ចាស់​ឡើងវិញ​យ៉ាង​ដូច្នេះ​៕

 21-7-2015 (2)

 

Leave a Reply

(*) Required, Your email will not be published