បុរស​ម្នាក់​បាន​ក្លាយជា​ទាសករ​តណ្ហា ប្រើប្រាស់​កាយា​ក្មេង​ដើម្បី​រំងាប់​អារម្មណ៍ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

, , Leave a comment

​ខេត្តកំពង់ចាម : ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ កាលពី​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ខាងកើត​ភ្នំ​ជើងព្រៃ ស្ថិតក្នុង​ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ ចឺ​យ ម៉ាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​កម្មករ​ចាំចម្ការ​ស្វាយចន្ទី​នៅ​កន្លែងកើតហេតុ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ប្រ​យុក ឃុំ​ទំនប់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន បបួល​កុមារី​ម្នាក់ទៀត​ឈ្មោះ ម៉េ​ត សៀង  ដែល​នៅ​ភូមិ​ជាមួយគ្នា ទៅរក​អុស​នៅ​ចំណុចកើតហេតុ​ខាងលើ​។ ខណៈដែល​កំពុង​រក​អុស​ស្រាប់​តែមាន​បុរស​ម្នាក់​អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ ជិះ​កង់​មកដល់​ក៏​ចាប់​ក្មេងស្រី​រងគ្រោះ រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​ហើយ​ជិះ​កង់​គេចខ្លួនបាត់​។ ចំណែក​កុមារី ម៉េ​ត សៀង ដែល​ទៅជា​មួយ​បាន​រត់​រួចខ្លួន​ពូន​នៅក្នុង​ព្រៃ ទើប​នាំគ្នា​ត្រលប់មក​ផ្ទះ​ប្រាប់​ឪពុកម្ដាយ​។​

 

​ក្រោយ​ទទួលដំណឹង​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​បាន ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ឲ្យ​ជួយ​អន្តរាគមន៍ រហូតដល់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​ឃាត់ខ្លួន​តែម្តង​។ តែ​ទោះជា​យ៉ាងណា​ច​ជនសង្ស័យ​បាន​បដិសេធថា មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​កុមារី​រងគ្រោះ និង​សាក្សី​នេះ​ទេ​។ រឿង ប្រុស​ប្រកែក  ស្រី​ប្រកាន់ សមត្ថកិច្ច​នគរបាល​បានសម្រេច​ចិត្ត ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ចឺ​យ ម៉ាប់ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​រងគ្រោះ​”​ស ម​” និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​បន្ត​៕

21-7-2015

 

Leave a Reply

(*) Required, Your email will not be published