លោកសក្តិ៣ វ៉ាន់ វុទ្ធី នគរបាលសេដ្ឋកិច្ចក្រសួង ដែលដាក់ប៉ុស្តិ៍ជជុះ នៅតាមផ្លូវជាតិលេខ៥ ប្រដេញតាមឡានដឹកទំនិញ ជ្រុលបុកអ្នកលក់ក្រឡាន តាមចិញ្ចើមផ្លូវ ស្លាប់យ៉ាងរន្ធត់

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៩កក្តដាឆ្នាំ២០១៥ ប៉ូលីសសេដ្ឋកិច្ចក្រសួង ដែលគេស្គាល់ថា ឈ្មោះវ៉ាន់ វុទ្ធី បានបើករថយន្តប្រដេញតាមរថយន្តដឹកទំនិញ ហើយឡើងវ៉ា ទៅបុកស្រី

ម្នាក់អង្គុយលក់ក្រឡាននៅចិញ្ចើមផ្លូវនៅចំណុចភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរីបណ្តាល ឲ្យស្លាប់នៅនិងកន្លែងយ់ាងរន្ឋត់។

 

មន្ត្រីប៉លីសចររាចរស្រុកបានអោយដឹងថា នៅវេលាខាងលើ គេឃើញរថយន្តធុនឆ្លាម ពណ៌ស្កបើកបរ ដោយកម្មករនិងអមដោយលោកសក្តិ៣ វ៉ាន់ វុទ្ធី នគរបាលសេដ្ឋកិច្ចក្រសួងដែលដាក់ប៉ុស្ទិជជុះតាមផ្លូវ ជាតិលេខ៥បានបើកប្រដេញជំរិតយកលុយរថយន្តដឹកទំនិញដែលមិនឈប់បង់លុយដូចរាល់ដងហើយឡើង វ៉ាស្តាំរថយន្តនៅពីមុខបានទៅបុកស្ត្រីរងគ្រោះដែលកំពុងអង្គុយលក់ក្រឡាននៅនិងចិញ្ចើមផ្លូវបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែង។ក្រោយពេលបុកជនរងគ្រោះស្លាប់ម្ចាស់រថយន្តបានចុះកាច់ស្លាក់លេខ រថយន្ត ចេញហើយគេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងបន្តថា នារីរងគ្រោះដែលត្រូវ រថយន្តបុកស្លាប់ មានឈ្មោះ ផាន់ ភាស់ អាយុ ១៧ឆ្នាំ មានមុខរបរលក់ក្រឡាន រស់នៅភូមិកើតហេតុ។ ដោយឡែករថយន្តបង្ករ កម្លាំងនគរបាលចរាចរ នាំមក រក្សាទុក នៅអធិការដ្ឋានស្រុក រង់ចាំការដោះស្រាយតាមច្បាប់។ សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុម  គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ កវី ជាយដែន

009 007 W@t-190710

 

Leave a Reply

(*) Required, Your email will not be published