រថយន្ត Land Cruiser ស៊េរីថ្មីបើកលឿនឈប់ង៉ក់ ត្រូវម៉ូតូ Dukeបុកពីក្រោយ មុខភោជនីយដ្ឋាន តាយតាយ រងរបួសធ្ងន់

, , Leave a comment

ភ្នំពេញ៖សេចក្តីរាយការណ៍បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាល ពី វេលា ម៉ោង០២រំលងអាធ្រាតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ម៉ូតូម៉ាក Duke ជិះម្នាក់ឯង បានបើកបុក

ពីខាងក្រោយរថយន្ត Land Cruise សេរីថ្មីមួយគ្រឿងខណះរថយន្ត Land Cruise នោះបើកបរលឿនហើយឈប់ង៉ក់ទ្រឹងធ្វើអោយ អ្នកបើកម៉ូតូម៉ាក Duke បើកមិនប្រយត្ន័ បុកពីក្រោយរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

 

សេចក្តីបានរាយការណ៍ថា បន្តអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងតាម បណ្តោយ ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញដោយម៉ូតូម៉ាក Duke ជិះម្នាក់ឯង បានបើកបុក ពីខាង ក្រោយរថយន្ត Land Cruise សេរីថ្មីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2AE-9316 បណ្តាលឲ្យខូច ផ្នែកខាងក្រោយ និងខ្ទាតអ្នកជិះម៉ូតូចូលក្នុងឡានតែម្តង ស្ថិតនៅមុខភោជនីយដ្ឋាន តាយតាយ ខណះ រថយន្ត Land Cruise សេរីថ្មីនោះបើកលឿនមកដល់មកដល់មុខភោជនីយដ្ឋាន តាយតាយ ក៏បន្ថយ ល្បឿនឈប់ ហើយត្រូវម៉ូតូ Duke ដែលអ្នកបើកបរ បើកខ្វះការប្រុងប្រយត្ន័ជិះពីក្រោយរថយន្តគឺ បុក ពេញទំហឹងតែម្តង ហើយអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ បន្ទាន់៕ ដោយ កវី

11722374_655404881263205_6920578397601489361_o 11755214_655404887929871_5990014987818082293_n

 

Leave a Reply

(*) Required, Your email will not be published