លោក សារ៉េត ប្រើស្បែកឧកញ៉ា គិត ម៉េង ទៅប្រមូលទិញនិងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យក្នុងតំបន់​​​​​​​​​​​​​​​​ឧទ្យានជាតិវីរៈជ័យ គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

K_1-1

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានបង្ហើបអោយដឹងថា មេឈ្មួញដុះស្លែ ឈ្មោះ សារ៉េត ដែលជាមេការ របស់ឧកញ៉ា គិត ម៉េង កំពុងបំពានច្បាប់ដ៏ធ្ងន់ធ្ងរ

តាមរយះសកម្មភាពប្រមូលទិញ និងដឹកជញ្ជូនឈើ ដែលមិនមានប្រភព ច្បាស់លាស់ ជាពិសេស ការប្រមូលទិញឈើ ដែល កាប់បំផ្លាញ នៅក្នុងតំបន់ ឧទ្យាន ជាតិវីរៈជ័យ និងមួយចំនួនទៀត ប្រមូលទិញពី តំបន់វរការពារ ព្រំដែនគោកលេខ១០១ ព្រំប្រទល់កម្ពុជា-ឡាវ ដោយជ្រកក្រោមអាជ្ញាប័ណ្ណ ស្តារ បាតអាង វារីអគ្គិសនី ដ៏ចម្រូងចម្រាស់ ក្នុងស្រុកសេសាន។ ការប្រមូលទិញ ឈើខុសច្បាប់ របស់មេឈ្មួញ សារ៉េត បានប្រើប្រាស់ឈ្មោះ ឧកញ៉ា គិត ម៉េង តែងប្រមូលទិញ ប្រភេទឈើសុក្រំ ដែលមានមុខកាត់ ៣០សង់ទីម៉ែត្រ ប្រវែង ២ទៅ៣ម៉ែត្រ ដឹកជញ្ជូនយកមកស្តុកទុកនៅចំណុចគល់ស្ពានស្រែពកស្ថិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងបន្លំជាមួយឈើស្របច្បាប់ របស់ឧកញ៉ា គិត ម៉េង ។រឿងដែល លោក សារ៉េត កំពុងសម្រុកដឹកឈើ ចូលទីតាំងស្តុករបស់ខ្លួន ទាំងថ្ងៃទាំងយប់ ធ្វើ ជាចំហរគ្មានអ្វីលាក់បាំងនោះទេ ហើយរឿងដែលគ្មាន នរណាហ៊ានប៉ះពាល់ ក៏ព្រោះតែមន្ត្រីធំៗ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តស្ទឹងត្រែង សុទ្ធតែទទួល បាន របប ពីលោក សារ៉េត ជាប់ជាប្រចាំ ៕

 

 

Leave a Reply

(*) Required, Your email will not be published