ខេត្តក្រចេះ ៖ មានហេតុការណ៍ហួសចិត្តមួយ ដែលបានកើតឡើងទាំងព្រឹកព្រលឹមតែម្ដង ដោយ មានគ្រូពេទ្យកំហូចល្មោភកាមម្នាក់ឈ្មោះ ហេង ម៉េងលាង បោកប្រពន្ធអ្នកជំងឺ ឲ្យចូលទៅក្នុង
បន្ទប់ ពិសោធន៍ ដោយកុហកថា ដើម្បីបូមឈាមមួយចំនួន សម្រាប់ព្យាបាលប្ដីរបស់នាង ប៉ុន្តែ ត្រូវបានគ្រូពេទ្យរូបនោះ ចាក់ថ្នាំសន្លប់ រួចរំលោភបានសម្រេច និងគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ។
ចំពោះមុខសមត្ថកិច្ច ប្តីនារីរងគ្រោះ បានឲ្យដឹងថា "ខ្លួនមានជំងឺ ហើយឲ្យ ប្រពន្ធបាន មក សម្រាកកំដថែទាំ ប៉ុន្តែពេលខ្លួនកំពុងដេកលក់ នៅម៉ោង ៧ព្រឹក ថ្ងៃទី១៨កក្កដានេះ គ្រូពេទ្យ ហេង ម៉េងលាង បានហៅប្រពន្ធឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយនិយាយថា ត្រូវបូមឈាម ដើម្បីយកទៅជួយព្យាបាលជំងឺប្តី។ ពេលចូលទៅដល់ក្នុងបន្ទប់គ្រូពេទ្យ ហេង ម៉េងលាង បានកាន់ ម្ជុលពីរ គឺមួយធំ មួយតូច ចាក់ទៅលើភរិយាខ្ញុំ បន្ទាប់មក ធ្វើឲ្យប្រពន្ធរបស់ខ្ញុំសន្លប់បាត់ស្មារតី ហើយគ្រូពេទ្យ ក៏ធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់ខ្ញុំ បានសម្រេច ហើយក៏រត់គេចខ្លួន បាត់ ស្រមោលតែម្ដង"។
ដោយឡែកស្ត្រីរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា ដឹងថា "ថ្នាំដែលគ្រូពេទ្យ ហេង ម៉េងលាង យក មកចាក់ខ្ញុំនោះ អាចជាថ្នាំសន្លប់ ទើបធ្វើឲ្យរូបខ្ញុំសន្លប់បាត់ស្មារតី មិនដឹងអ្វីទាំងអស់ ទើប បណ្តាល ឲ្យគ្រូពេទ្យនេះ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេច"។ ពេលភ្ញាក់ដឹងខ្លួនឡើងភ្លាម ដោយដឹងថា ត្រូវបានគ្រូពេទ្យនោះ រំលោភ ក៏បានស្រែកយំ រត់មកប្រាប់ប្តីធ្វើឲ្យមានការ ឆោឡោ ពេញមន្ទីរពេទ្យ រួមទាំងបុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺផ្សេងៗទៀត។
ក្រោយទទួលពាក្យប្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ និងប្រមូល វត្ថុតាង ដូចជា ស្រោមអនាម័យមួយផងដែរ ដែលនៅលើឥដ្ឋការ៉ូ ក្បែរគ្រែ ដែលជនរងគ្រោះដេក ឲ្យគ្រូពេទ្យនោះ បូមឈាមក្នុងបន្ទប់ពិសោធន៍៕ ដោយ កាកា