រាជធានីភ្នំពេញ : អតីតឧកញ៉ា សុខ ប៊ុន ត្រូវបានតុលាការចេញដីកា ឃុំបណ្តោះអាសន្នហើយ ដោយបញ្ចូនទៅកាន់ពន្ធនាគារព្រៃស កាលពីវេលាម៉ោងប្រមាណ១៣ និង២០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។ នេះបើយោងតាមប្រសាសន៍របស់លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
លោក សុខ ខេមរិន្ទ បានបញ្ជាក់បន្ថែមទៀតថា លោក សុខ ប៊ុន បានបញ្ជូនមកដល់តុលាការក្រុងភ្នំពេញហើយ នៅម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយពាក់ព័ន្ធនឹងរឿងប្រើហឹង្សាលើកញ្ញា សាសា ហើយកម្លាំងរបស់លោកអ្នកនាំខ្លួនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់តុលាការ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ កញ្ញា សាសា បានស្នើឲ្យតុលាការផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងអ្វីនោះទេ។ កញ្ញាបានបញ្ជាក់ទៀតថា រឿងទាមទារសំណង បាន(សាសា)បានទុកលទ្ធភាព ឲ្យឪពុកនាងជាអ្នកទាមទារសំណង ប៉ុន្តែពេលនេះ នឹងកំពុងត្រៀមខ្លួនទៅព្យាបាលត្រចៀកម្ខាង នៅប្រទេសថៃ៕