ប្រុស ស្រី ណាត់ជួប​គ្នា​តែ​ពីរ​នាក់ មាន​ឥទ្ធិពល​អវិជ្ជមាន​អ្វីខ្លះ​!

, , Leave a comment

17-7-2015

​យុវវ័យ​ណាត់ជួប​គ្នា​តែ​ពីរ​នាក់​ស្រី​ប្រុស គឺជា​រឿង​ដែល​ចៀស​មិន​ផុត​ទេ ក្នុង​ជំនាន់​មនុស្ស​សម័យ​ទំនើប​នាពេល​បច្ចុប្បន្ន​។ នេះ​ដោយសារ តែមាន​ការវិវឌ្ឍ​ន៍ខា​ង​ផ្នែក​ទំនើប​នីយកម្ម និង​លំហូរ​ទំនាក់ទំនង​ដ៏​សេរី​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​ពី​កត្តា​ខ្លះៗ ដែលជា​ផល​អ​វិ​ជ្ជ​ចំពោះ​ការ​ណាត់ជួប​នេះ​៖

 

-​ការគំរាមកំហែង​ដ៏​ធំ​បំផុត​នោះ គឺ​ពួកគេ​មិនអាច​ថែរក្សា​ទំនាក់ទំនង​ស្នេហា​នេះ​បានយូរ​អង្វែង​ឡើយ​។ យុវវ័យ​ភាគច្រើន​មិនបាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ស្នេហា​ក្នុង​រយៈពេល​មួយ​ដែល​ពួកគេ​បាន​ចំណាយ​ជាមួយគ្នា​ទេ​។ ដូច្នេះហើយ​បញ្ហា​ឧស្សាហ៍​បែកបាក់​គ្នា និង​ឈ្លោះ​គ្នា​នឹង​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​ការធ្វើអត្តឃាត មាន​ផ្ទៃពោះ​ទាំង​នៅ​ក្មេង ឬ​អសមត្ថភាព​ខាង​ប្រាជ្ញា​ស្មារតី​ធ្ងន់ធ្ងរ​ទៀតផង​។ នេះ​ដោយសារតែ​កង្វះ​បទពិសោធន៍ និង​មិនទាន់​យល់ច្បាស់​ថា​ស្នេហា​មានន័យ​ធំធេង​ប៉ុណ្ណា​។​

 

-​យុវវ័យ​ណាត់ជួប​គ្នា​តែ​ពីរ​នាក់ ប្រុស​ស្រី អាចជួយ​ឲ្យ​ពួកគេ​ស្វែងយល់​អំពី​ភាពជា​យុវវ័យ​យ៉ាង​ពេញលេញ​របស់​ពួកគេ​ជាង​ការស្វែងយល់ ស្នេហា​ដែលមាន​លក្ខណៈ​យូរអង្វែង​។ រឿងនេះ​ធ្វើ​ឲ្យ​កាត់បន្ថយ​ទំនាក់ទំនង​ស្នេហា​ដែលមាន​កម្ម​សិទ្ធ​ជា​មិត្ត​ប្រុស ឬ​ស្រី ហើយក៏​នឹង​បាត់បង់​នូវ​អ្វី​ដែលជា​រឿង​សំខាន់​ដែរ​សម្រាប់​ចំណងមិត្តភាព ទៀត​។ ហេតុដូច្នេះ​ហើយ​ទើប​យើង​ជួបប្រទះ​យុវវ័យ​ណាត់ជួប​គ្នា​តែ​ពីរ​នាក់​ប្រុស ស្រី​ច្រើនជាង​ការ​ចងមិត្ត​ភាពជា​និរន្ត​។​

 

-​យុវវ័យ​ភាគច្រើន កង្វះ​នូវ​ការយល់ដឹង​ច្បាស់លាស់​អំពី​តុល្យភាព​ស្នេហា ហើយ​ការ​ណាត់​ជួបគ្នា ក៏​ធ្វើ​ឲ្យ​ការបង្កើត​មិត្តភក្តិ​ល្អ​មិនអាច​លូតលាស់​បានដែរ​។ រឿងនេះ​ក៏​ឆ្លុះ​បញ្ជាក់​ឲ្យ​ឃើញថា មានការ​កើនឡើង​នូវ​ការរស់នៅ​ដាច់ដោយឡែក​ពី​គេ ជាពិសេស​មិត្តភក្តិ ដើម្បី​អាច​នៅ​ជាមួយ​មិត្ត​ប្រុស ឬ​ស្រី​ថ្មី​ពួកគេ​ទៅវិញ​។​

 

-​ឥទ្ធិពល​អវិជ្ជមានរ​បស់​យុវវ័យ​ណាត់ជួប​គ្នា​តែ​ពីរ​នាក់​ប្រុស ស្រី ដែល​គេ​ជួបប្រទះ​ជាងគេ​បំផុត​នោះ គឺ​ការរៀនសូត្រ​តែម្តង​។ យុវវ័យ​នឹង​លែងមាន​អារម្មណ៍​រៀនសូត្រ ហើយ​ស្នេហា​ក៏​ជា​និមិត្តរូប​នាំ​ឲ្យ​ផ្លាស់​ប្តូរជីវិត​របស់​ពួកគេ​ដែរ​។ ដូច្នេះ​វា​នឹង​នាំ​ឲ្យ​មានការ​បរាជ័យ​ទ្វេដង​នៅពេល​យុវវ័យ​ឈប់រៀន​ដោយសារ តែ​បញ្ហា​ក្នុង​រង្វង់​ស្នេហា​៕

17-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published