បន្ថយអាហារចំនួន ដូចជា បន្ថយអាហារសាច់ក្រហម អាហារ ខ្លាញ់ ជាតិអំបិល។ ជ្រើសទទួលទានអាហារ ពពួកបន្លែ និងផ្លែឈើ។
គ្រប់គ្រងទម្ងន់ខ្លួន កុំឲ្យធាត់ គួរធ្វើលំហាត់ប្រាណ មួយសប្តាហ៍ ឲ្យបាន៤ម៉ោង ដើម្បីបន្ថយអត្រា កើតជំងឺមហារីក ព្រោះការហាត់ប្រាណ បានធ្វើឲ្យសមាមាត្រជាតិខ្លាញ់ ក្នុងខ្លួន មានការថយចុះ បណ្តាលឲ្យ អ័រម៉ូនភេទស្រី (អេស្ត្រូចេន) ដែល ជំរុញការចម្រើនលូតលាស់នៃ មហារីកសុដន់ មានការថយចុះផងដែរ។ ម្យ៉ាងទៀត ជាតិខ្លាញ់ គឺជាជាលិកាដែល អាចផ្ទុកជាតិពុល (Toxin) ច្រើនជាងជាលិកាប្រភេទដទៃ បើមានជាលិកាខ្លាញ់ ក្នុងបរិមាណតិច នឹងធ្វើឲ្យរាងកាយសន្សំជាតិពុលក្នុងខ្លួន តិចទៅតាមនោះដែរ។
ចៀសវាងជក់បារី ឬទទួលទានគ្រឿងស្រវឹង ដែលសម្បូរដោយសារធាតុ បង្កមហារីកច្រើនប្រភេទ។ ប្រសិនបើទទួលទានគ្រឿងស្រវឹងម្តងម្កាល គួរទទួលទាន វីតាមីនបន្ថែម (អាស៊ីដហ្វូលិក) និងបន្លែបៃតង ដូចជា ស្ពៃ ឬផ្លែឈើ ដូចជា ក្រូច ផ្លែខែនតាលូប ឬបុកល្ហុង ដែលមានវីតាមីនប្រភេទនេះខ្ពស់ ឬទទួលទានវីតាមីន B ប្រភេទអាស៊ីដហ្វូលិក (Folic) មួយថ្ងៃ ឲ្យបាន៤០០មីក្រូក្រាម៕