លោក រី ដាវិន ប្រធានពេទ្យសត្វ ​ខេត្តត្បូងឃ្មុំ សប្បាយប្រមូលលុយពីឈ្មួញ​ លួច​នាំ​សត្វ​មាន់ និង​ជ្រូក​វៀតណាម ខុសច្បាប់​ចូលមក​កម្ពុជា តាមច្រករបៀង

, , Leave a comment

​ខេត្តត្បូងឃ្មុំ ៖ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ជា​ច្រក​​ដែល​ក្រុម​ឈ្មួញ លួច​ដឹកជញ្ជូន​សត្វ​មាន់ និង​ជ្រូក​រស់ តាម​រថយន្ត និង​ម៉ូតូ​ពី​ប្រទេស​វៀតណាម​មក​

កម្ពុជា រាប់សិប​តោន​ក្នុង​មួយ​យប់ៗហើយ​សត្វ​ទាំងនោះ គេ​សង្ស័យថា ទំនង​ជាមាន​ផ្ទុកមេរោគ​ស្រាប់  ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខាង​ពេទ្យសត្វ​របស់​កម្ពុជា​ធ្វើការ ត្រួតពិនិត្យ​សុខភាព​សត្វ​ឡើយ បែរជា​បណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​យកទៅលក់​គ្រប់ទិសទី​ក្នុងប្រទេស​នេះ​។​

 

​តាម​ប្រភពព័ត៌មាន​បាន​ប្រាប់ថា ការដែល​គេ​អាច​នាំ​សត្វ​មាន់​ទាំង​រស់ ចូល​ស្រុក​ខ្មែរ​បាន​នេះ គឺ​ដោយសារតែ​ពួកគេ​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច ​តាម​ច្រករបៀង ដូចជា ច្រក​ត្នោត ឬ​ច្រក​អន្លង់​ជ្រៃ ក្នុង​ទឹកដី​ស្រុក​ពញាក្រែក , ច្រក​ដូង ៧ ដើម និង​ច្រក ៧​មករា ក្នុងស្រុក​មេមត់​។ ពិសេស​ឈ្មួញ​ទាំងនោះ ផ្តល់​លុយ​ឲ្យ​ទៅ​មន្ត្រី​ពេទ្យសត្វ ក្នុង​មួយ​រថយន្ត​ដឹក​សត្វ​មាន់​រស់ ចំណុះ​ចាប់ពី បួន​-​ប្រាំ​តោន គឺ​ពីមួយ​លាន ទៅ​ជាង​មួយ​លាន​រៀល​។ ចំណែក​ឈ្មួញ​ដឹក​តាម​ម៉ូតូ​មួយគ្រឿង​បាន​ជ្រូក​ចំនួន ពីរ​ក្បាល​វិញ គឺ​ដឹក​តែ​ពេល​ថ្ងៃ យកទៅលក់​គ្រប់​ខេត្ត​ជាប់​នឹង​ខេត្តកំពង់ចាម​។​ហើយពេលខ្លះ មន្ត្រីពេទ្យសត្វខេត្តត្បូងឃ្មុំបាន ឃុបឃិត ជាមួយឈ្មួញដោយចេញលិខិតបញ្ជាក់សត្វ ដែលឈ្មួញ នាំចូល ពី ប្រទេសវៀតណាម បញ្ជាក់ ថាជាមាន់ ឬជ្រូកកសិដ្ឋានចិញ្ចឹមក្នុងស្រុកទៀតផង។

 

​ប្រភពព័ត៌មាន​ខាងលើ​នេះ​បាន​បន្ថែមទៀតថា ឈ្មួញ​រកស៊ី​នាំ​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ខាងលើ​មានឈ្មោះ គង់​, ឈ្មោះ សាត , ឈ្មោះ ពេជ្រ , ឈ្មោះ ក្រី ​​ដែលមាន​ទីលំនៅ​ក្បែរ​ផ្សារ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក​។ ឈ្មួញ​ទាំង​នោះបាន​ប្រើ​រថយន្ត​ចំណុះ​ចាប់ពី​ពីរ​តោន​កន្លះ ទៅដល់​ប្រាំ​តោន ដោយ​ធ្វើ​សកម្មភាព​ពេលយប់ ចន្លោះ​ពី​ម៉ោង ១០ ដល់​ម៉ោង​១ រំលងអធ្រាត្រ ក្នុង​មួយ​យប់ ពី បួន​-​ប្រាំ រថយន្ត​។ ចំណែក​សកម្មភាព​លួច​នាំចូល​សត្វ​ជ្រូក​រស់​របស់​ប្រទេស​វៀតណាម​ចូល​កម្ពុជា វិញ ក្នុង​មួយ​យប់ មួយ​រថយន្ត​ផ្ទុក​ពី ៧០-១០០ ក្បាល ដែលមាន​ឈ្មួញ​ឈ្មោះ ណា​ង ជា​អ្នក​នាំយកទៅ​ចែកចាយ​ នៅ​ជិត​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ​។ រីឯ​ពេល​ថ្ងៃ​ដឹក​តាម​ម៉ូតូ​មួយគ្រឿង​ផ្ទុក​បាន ពីរ ក្បាលជ្រូក មួយថ្ងៃ​ពី ១០-១៥ គ្រឿង ចេញ​តាម​ច្រក​បុស​តា​កុក ស្រុក​មេមត់​។​

 

ពាក់ពន្ឋ័ករណីខាងលើ កំណើតថ្មី មិនអាចទាក់ទងបំភ្លឺ លោក រី ដាវីន ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងព្រលែងកូនចៅ ចេញកាក់ឡាន ដឹក មាន់ទាយកលុយនោះ នៅឡើយទេ៕ ដោយ ចិត្ត មុត

photo-24

 

 


    
 

 

 

Leave a Reply

(*) Required, Your email will not be published