ធ្លាយខួរស្លាប់ ២នាក់ គួរឲ្យរន្ធត់ ករណីឡានដឹកទំនិញបើកលឿន បុកអ្នកជិះម៉ូតូនៅកំណាត់ផ្លូវជាតិលេខ៦

, , Leave a comment

ខេត្តសៀមរាប ៖កាលពីវេលាម៉ោង ១២និង ៣០ នាទី រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រថយន្តកូរ៉េ

ចំណុះ ៥តោន បានបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅនឹងកន្លែង ក្នុងស្ថានភាពបាក់ជើងនិងបែកក្បាលធ្លាយខួររីឯអ្នក បើករថយន្តបង្ក បានបើករត់ជាង ១គីឡូម៉ែត្រ ទើបចតរថយន្តចោល រត់គេចខ្លួន បាត់ស្រមោល។

 

សមត្ថកិច្ច ដែលចុះទៅវាស់វែង បានឲ្យដឹងថាជនរងគ្រោះ ដែលជិះម៉ូតូដែលស្លាប់ រួមមាន ១-ឈ្មោះ ស្វៀន ឌី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគោល ឃុំគោល ស្រុកអង្គរជុំ មុខរបរកម្មករមកពីថៃ ទី២.ឈ្មោះ ជិន ឌឿម ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករមកពីថៃ រស់នៅភូមិកណ្ដាល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រថយន្តបង្កម៉ាក ហ្វ៊ុយសូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.1085 បន្ទាប់ពីកើតហេតុ អ្នកបើកបរ បាន បើកគេច ចម្ងាយ ១គីឡូម៉ែត្រ ក៏ទុករថយន្តចោល។ ដោយឡែក សាកសពសមត្ថកិច្ចបាន ប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

W@t-17074

 W@t-17072

 

Leave a Reply

(*) Required, Your email will not be published