ផែង វណ្ណៈ ៖ ស្រុក​យើង​ឥលូវ​វេទនា​ខ្លាំងណាស់

, , Leave a comment

16-7-2015 (1)

16-7-2015

​រាជធានី​ភ្នំពេញ : ភាព​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បើ​ទោះ​មិនបាន​បំពេញចិត្ត​ប្រជាពលរដ្ឋ​គ្រប់គ្នា​មែន តែ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សើចចំអក​ឡក​ឡើយ​តាម​បណ្តាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​។​

 

​ថ្មីៗ​នេះ​អ្នកលេង​បណ្តាញ​សង្គម​មួយ​ដែលមាន​គណនី​ឈ្មោះ “​ផែង វណ្ណៈ​” បានបង្ហាញ​នូវ​រូបភាព​នៃ​ការកកស្ទះ​ចរាចរណ៍​អម​ជាមួយ​ប្រយោគ​មួយ​ឃ្លា​យ៉ាង​វែង​ថា ៖«​ស្រុក​យើង​ឥលូវ​វេទនា​ខ្លាំងណាស់ វេទនា​ជាងគេ​គឺ​បើកភ្នែក​ឡើង​ស្ទះ​គ្រប់​ផ្លូវ ។ ពីមុន​អត់​វេទនា​អញ្ចឹងទេ បើកភ្នែក​ឡើង​ដើរទៅ​រៀន ឬ ជិះ​កង់​ទៅធ្វើ​ការ​អត់​មាន​ស្ទះផ្លូវ​ទេ​។ ដល់​ឥលូវ​ពេល​មួយ​គ្រួសារ​មាន​ឡាន មាន​ម៉ូតូ ជិះ​គ្រប់គ្នា​បែ​ជា​រស់​វេទនា​ជាង​ស្លាប់​ទៅវិញ ។ ហេ​ហេ​ហេ​ហេ នេះ​មិនទាន់​និយាយ​ដល់​អ្នក​ដែលថា​រស់នៅ​វេទនា​កំពុងកាន់ ស្មា​ត​ហ្វូ​ន smartphone ឬ អាយ​ផេ​ត iPad ប្រើប្រាស់​ផង ហើយ​អ្នក​ដែល​ស្រែកថា វេទនា​ខ្លាំងណាស់​នោះ​ជិះ​សុទ្ធ​ឡង់​គ្រី​ស័​រ សេរី​ទំនើប រស់នៅក្នុង​វីឡា និង​មាន​ចំការ​ម្រេច​រាប់លាន​ដុល្លារ ទៀតផង​។​»

 

​គ្រាន់តែ​ទម្លាក់​ក្នុង​បណ្តាញ​សង្គម​ដែល​រៀបរាប់​ពី​វិបត្តិ​ក្នុង​ចិត្ត​នោះ ដំណឹង​របស់លោក ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក​ជា​បន្ត​បន្ទាប់​!

 

 

Leave a Reply

(*) Required, Your email will not be published