រាជធានីភ្នំពេញ : ដើម្បីជាឧត្តមប្រយោជន៍នៃព្រះរាជណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល និងក្នុងគោលបំណងបញ្ជាក់ច្បាស់ពីភាពហ្មត់ចត់ និងភាពត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តការងាររបស់ខ្លួន ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនឯកឧត្តម David Cameron នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖