ទទួលទាន​ថ្នាំ​ភ្លាម គេង​ភ្លាម ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​ជីវិត​

, , Leave a comment

​គ្រូពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ថ្នាំ​រួច​ភ្លាម ទៅ​គេង​ភ្លាម អាចមាន​ផលប៉ះពាល់​ខ្ពស់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន ព្រោះ​បើ​ទទួលទាន​ថ្នាំ​ភ្លាម រួច​គេង​ភ្លាម ថ្នាំ​អាច​នឹង​ទៅ​ទើរ​នៅ​កណ្តាល រវាង​បំពង់​អាហារ នឹង​ក្រពះ​។ លុះ​ពេលវេលា​កន្លងផុតទៅ​ជាតិ​ថ្នាំ​នឹង​ទៅ​ស៊ី​បំពង់​អាហារ រហូតដល់​រលាក បើ​អាការ​ធ្ងន់ធ្ងរ​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្តៅ​ផ្សា ណែន​ទ្រូង រហូត​ទាល់តែ​ភ្ញាក់ពីដេក​នៅពេល​ព្រឹក ដែល​តែងតែ​បណ្តាលមកពី​ថ្នាំ​២​ប្រភេទ គឺ​ថ្នាំ​ប្រភេទ​វីតាមីន C និង​ថ្នាំ​ខេ​ប​ស៊ូ​ល​។​

 

​អាស្រ័យហេតុនេះ បន្ទាប់ពី​ទទួលទាន​ថ្នាំ​រួចហើយ​មិនគួរ​ទម្រេត​ខ្លួន​គេង​តែម្តង​នោះទេ គួរ​រង់ចាំ មួយសន្ទុះ​សិន ជាពិសេស ចំពោះ​អ្នកជំងឺ​ដែលមាន​អាការ ជាតិ​អាស៊ីដ​ហូរ​បញ្ច្រាស ព្រោះ​នឹង​រឹតតែ​ធ្វើ​ឲ្យ​ធ្លុះ​ក្រពះ ហើយ​បើ​រ៉ាំរ៉ៃ​យូរ នឹងធ្វើ​ឲ្យ​ក្លាយជា​ជំងឺមហារីក​បាន​។ ការទទួល​ទាន​ថ្នាំ អាច​ប្រើ​បាន​ទាំង ជាមួយ ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​ឧណ្ហៗ លើកលែងតែ​ទឹក​ផ្លែឈើ​មួយចំនួន​ក្នុង​ត្រកូល​ក្រូច ឬ​ក្រូចឆ្មារ ព្រោះ​នឹងធ្វើ​ឲ្យ​ជាតិ​ថ្នាំ​បែក​សាយភាយ​នៅក្នុង​មាត់ ទើប ធ្វើ ឲ្យ​ជាតិ​ថ្នាំ​មិន​ត្រូវបាន​បឺត​ស្រូប​។​

 

​ចំណែក​ការទទួល​ទាន​ជាមួយ​ទឹកដោះគោ តាមពិត​អាច​ទទួលទាន​បាន​លើកលែងតែ​ថ្នាំ​ប្រភេទ​ខ្លះ ដូចជា តេ​ត្រា​ស៊ី​គ្លី​ន​, ដុក​ស៊ី​ស៊ី​គ្លី​ន ដែលជា​ថ្នាំ​សម្លាប់ មេរោគ​។ រីឯ​ថ្នាំ​ព្យាបាល​មុន​មិនគួរ​ទទួលទាន​ជាមួយ​ទឹកដោះគោ​ទេ​៕

16-7-2015

 

Leave a Reply

(*) Required, Your email will not be published