ស្លាប់​១ និង​របួសធ្ងន់​៣ ក្នុងករណី​បាក់​ពិ​ដាន​អគារ​ផ្សារ​ត្រពាំង​ថ្លឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​កម្មករ​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុងករណី​បាក់​ប្លង់​សេ​សង្កត់​លើ​កម្មករ​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង​ផ្សារ​ត្រពាំង​ថ្លឹង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​តាម​សេចក្តីរាយការណ៍​ពី​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់​មុននេះ​បន្តិច​ថា មាន​ករណី​បាក់​សំណង់​ផ្សារ​ទំនើប​មួយកន្លែង ដែល​កំពុង​សាងសង់​ធ្លាក់​សង្កត់​កម្មករ​ជាច្រើន​នាក់​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​កំពុង​ជួយ​អន្តរា​គន៍ កាយ​យក​ជនរងគ្រោះ​ទៅ​ជួយសង្គ្រោះ​៕

15-7-2015 (9) 15-7-2015 15-7-2015 (1) 15-7-2015 (2) 15-7-2015 (3) 15-7-2015 (4) 15-7-2015 (5) 15-7-2015 (6) 15-7-2015 (7) 15-7-2015 (8)

 

Leave a Reply

(*) Required, Your email will not be published