វិធី​បង្ការ​ការឆ្លង​មេរោគ​ពេល​នៅផ្ទះ​សំណាក់​

, , Leave a comment

15-7-2015

​សម្អាត​កន្លែង​ដែល​ប្រឈម​នឹង​មេរោគ : ត្រូវ​គិត​រឿង​អនាម័យ​ជាសំខាន់ បើទោះជា​មើល​នឹង​ភ្នែក​ទទេ​ទៅ​ឃើញ​បន្ទប់​ស្នាក់នៅ​នោះ មាន​អនាម័យ​ស្អាត​យ៉ាងណាក៏ដោយ​ក៏ អ្នក​គួរប្រើ​ក្រដាសអនាម័យ​ជូត​សម្អាត​ពិសេស ត្រង់​គន្លឹះ​បិទ​បើកទ្វារ តេ​ឡេ​បញ្ជា​ទូរទស្សន៍ កុងតាក់​ភ្លើង និង​ទូរស័ព្ទ​លើ​តុ ព្រោះ​វា​ជា​ប្រភព​នៃ​មេរោគ​។​

 

​ត្រឡប់​ពូក​មើល : ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា គ្មាន​សង្កើច ឬ​សត្វល្អិត​ផ្សេងៗ នៅក្រោម​ពូក ហើយក៏​ត្រូវ​ពិនិត្យមើល​កម្រាលពូក​ផងដែរ​ថា មាន​ស្នាម​ប្រឡាក់​ស្មោកគ្រោក​ដែរ​ឬ​អត់ ?

 

​ពាក់​ស្បែកជើងផ្ទាត់ : មិនគួរ​ដើរ​ជើង​ទទេ ក្នុង​បន្ទប់​ជាដាច់ខាត ហើយ​គួរ​ចៀសវាង​ការ​ងូតទឹក​ក្នុង​អាង​ងូតទឹក ព្រោះ​វា​អាច​ឲ្យ​អ្នក​ឆ្លង​មេរោគ​ផ្លូវ​ទឹកមូត្រ និង​មេរោគ​សើ​ស្បែក​ផ្សេងៗ​ទៀត​។ គួរ​ជ្រើស​ងូតទឹក​ផ្កាឈូក​វិញ​ទើប​ល្អ​៕

 

 

Leave a Reply

(*) Required, Your email will not be published