នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គូស្វាមីភរិយាទាំងឡាយ ត្រូវតែចេះស្វែងយល់ចិត្តគ្នា ដើម្បីទទួលបាននូវសុភមង្គលក្នុងគ្រួសារ។ ថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមបង្ហាញនូវគន្លឹះទាំង៥ ដែលជួយឲ្យគូស្វាមីភរិយាទទួលបាននូវជីវិតសុខសាន្តយូរអងែ្វងតដរាបរៀងទៅ។
១-ស្មោះត្រង់ជាមូយដៃគូរបស់អ្នក : តាមគំនិតបុគ្គលខ្លះបាននិយាយថា គ្រាន់តែធ្វើឲ្យភាគីមួយទៀតសប្បាយចិត្ត គឺវាចប់ទៅហើយ។ តែការយល់ឃើញបែបនេះវាមិនត្រឹមត្រូវទេ គឺត្រូវធ្វើឲ្យគូស្វាមីភរិយារីករាយជាមូយគ្នា គឺយើងត្រូវបង្ហាញសេចក្តីស្មោះត្រង់រវាងគ្នា និងគ្នា មិនត្រូវក្បត់ចិត្តលួចមានថ្មីនោះទេ។ ជាពិសេស គឺការកុហករវាងគ្នា វាជាទង្វើ ដ៏អាក្រក់មូយដែលអាចឲ្យយើងឈ្លោះប្រកែកគ្នា។ ការស្មោះត្រង់នឹងគ្នានាំឲ្យគួស្វាមីភរិយា ឆ្ពោះទៅកាន់ជីវិតដ៏ល្អមូយបាន។
២-ត្រូវបងា្ហញនៃការបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្នា : ចំពោះចំនុចមូយនេះពិតជាសារៈសំខាន់ណាស់ បើយើងគ្មានការចេះគិតពីគ្នា អ្នកមិនអាចរស់នៅជាមួយគ្នាបានទេ។
៣-កុំគិតថា យើងធំជាងគេក្នុងគ្រួសារ : ទង្វើនេះគឺខុសស្រលះដែលធ្វើឲ្យយើងប្រើអំណាចយ៉ាងខ្លាំងទៅលើភរិយា ឬក៏ស្វាមី។ បើទោះជាភាគីខាងណា ធ្វើការចិញ្ចឹមក៏ដោយ ក៏មិនត្រូវប្រើសិទ្ធទៅលើភាគីម្ខាងណានោះទេ។ ការធ្វើបែបនេះភរិយា ឬក៏ស្វាមី នឹងមានអារម្មណ៍ទទួលសំពាធយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងមិនគួរយកគំនិតដូចច្នេះទេ។
៤-ត្រូវចេះអត់ឱនឲ្យគ្នា : គូភរិយាស្វាមីល្អត្រូវចេះអធ្យាស្រ័យគ្នា។ កំហុសតូចតាច អាចអត់អោនឲ្យគ្នា ពីព្រោះយើងមិនមែនរស់នៅមួយថ្ងៃនោះទេ គឺមួយជីវិត។
៥-ឧស្សាហ៍និយាយពាក្យថា “ស្រឡាញ់” ទៅរកគ្នា : ពាក្យនេះអាចធ្វើឲ្យយើងមានអារម្មណ៍ល្អបាន ទោះបីជាហត់ពីការងារយ៉ាងណាក៏ដោយ៕