លោក ស ខេង បញ្ជា​ឲ្យ​ចាប់​ឧកញ៉ា​សុខ ប៊ុន ឲ្យ​បាន និង​ព្រមាន​មន្ត្រី​ដែល​ជួយ​រា​រាំ​សំណុំ​រឿងនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​នេះ ក្នុង​ពិធី​ផ្សព្វផ្សាយ អំពី​បញ្ហា​ព្រំដែន និង​ការ​បង្គោល​ខណ្ឌសីមា ជូន​ដល់​អាជ្ញាធរ​ខ្មែរ​ទូទាំងប្រទេស លោក ស ខេង បាន​មានប្រសាសន៍ថា ការប្រកាស​លាលែង​ពី​តំណែង​របស់​ឧកញ៉ា សុខ ប៊ុន និង​ការបង់ថ្លៃ​ជំងឺ​ជិត មិនទាន់​គ្រប់គ្រាន់​នោះទេ ដែល​លោក​ចាត់ទុកថា សំខាន់ គឺ​តុលាការ​។ ករណីនេះ​លោក​ដឹងថា មាន​អ្នក​រារាំង​នៅ​ពីក្រោយ ប៉ុន្តែ​លោក​ថា “​កុំ​ឲ្យ​កាង​រឿងនេះ​” ដោយ​លោក​ចាត់ទុក​ករណី​វាយ​លើ​ស្ត្រី​នេះ​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​សង្គម​ខ្មែរ និង​ប៉ះពាល់​ដល់​រដ្ឋាភិបាល ប្រសិនបើ​មិនមាន​ការចាប់ខ្លួន​។​

 

​ថ្លែង​ក្នុង​ពិធី​នោះ លោក ស ខេង បាន​សង្កត់ធ្ងន់ថា ៖ «​ខ្ញុំ​ក៏​ដឹង​ដែរ​ថា មន្ត្រីនគរបាល​មួយចំនួន​កំពុង​ព្យាយាម​រារាំង​ករណីនេះ​។ បើ​ដឹងខ្លួន សូម​ដកខ្លួន​ចេញ​ឲ្យ​ហើយ ចៀសវាង​មាន​បញ្ហា​ដល់​ខ្លួន​»​។​

 

​នៅ​ថ្ងៃ​អង្គារ​នេះ លោក សុខ ប៊ុន បានចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​មួយ ដោយ​សុំ​ការ​អធ្យាស្រ័យ​ពី​ក្រុមគ្រួសារ​កញ្ញា​សា​សា និង​បានប្រកាស​លាឈប់​ពី​តំណែង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង ព្រមទាំង​ងារ​ឧកញ៉ា​ដែល​លោក​បានទទួល​។ លិខិត​ឲ្យ​ដឹងថា លោក​សោកស្តាយ​ចំពោះ​ជម្លោះ​រវាង​រូបលោក និង​ញ្ញា​សា​សា ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២ ខែកក្កដា និង​បាន​បង្ក​ឲ្យ​មាន​របួស​ទាំងសងខាង​។​

 

​លោក​បន្តថា​ជម្លោះ​នោះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កញ្ញា​សា​សា និង​រូបលោក​ផ្ទាល់​។ ក្នុង​លិខិត​នោះ លោក សុខ ប៊ុន បានប្រកាស​ជា​សាធារណៈ​ថា​លោក​សុំ​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ អចលនវត្ថុ និង​ផ្ទេរសិទ្ធិ​ទាំង​ស្រុក​ទៅ​ឲ្យ​ក្រុមប្រឹក្សាភិបាល​វិញ​។ លោក សុខ ប៊ុន ក៏បាន​ប្រកាស​លាឈប់​ពី​នាយក​ក្រុមហ៊ុន​TEHO-SBG Development Co.,Ltd. ផងដែរ​។ លោក​ក៏បាន​ប្រកាស​សុំ​លាឈប់​ពី​ងារ​ឧកញ៉ា​ផងដែរ​។​

 

​យោងតាម​លិខិត​ដដែល លោក សុខ ប៊ុន បានស្នើ​សុំចូល​រួម​ជា​វិភាគទាន​ជួយ​ព្យាបាល​ដល់​កញ្ញា​សា​សា​ចំនួន​១​សែន ដុល្លារ និង​បាន​ស្នើសុំ​ការយោគយល់​ឈប់​ប្រកាន់ និង​មិន​សងសឹក​ពី​ក្រុមគ្រួសារ​របស់​កញ្ញា​សា​សា​។ លោក​ក៏បាន​ប្រកាស​សុំ​អធ្យាស្រ័យ​ពី​ស្ថាប័ន​តុលាការ ដើម្បី​ទុកពេល​ឲ្យ​លោក​ព្យាបាល​ជំងឺស្ត្រេស ដែល​លោ​អះអាងថា​លោក​មាន​ជំងឺ​នេះ​ធ្ងន់ធ្ងរ និង​ទុក​រាល់​ការងារ​នីតិវិធី​ច្បាប់​ជូន​មេធាវី​របស់លោក​។​

 

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា អតីត​ពិធី​ការិនី CTN នាង ឯក សុជាតា ហៅ​សា​សា បាន​ត្រឡប់​មកពី​ពិនិត្យ​ភ្នែក និង​មើល​ស្នាមរបួស​ពី​ប្រទេស​ថៃ​វិញ​ហើយ ។ កញ្ញា​បានប្រកាសថា ចង់បាន​សំណង​ជំងឺ​ចិត្ត​រហូតដល់​៥​លាន​ដុល្លារ និង​បានប្រកាសថា បើទោះជា​ខាង​តុលាការ​សម្រេច​នាង​បាន​សំណង ប៉ុន្មាន​ក៏ដោយ ក៏​នឹង​ប្រគល់​៥០​ភាគរយ ជួយ​ដល់​សង្គម និង​មូលនិធិ​ស្ត្រី​រងគ្រោះ​។ កញ្ញា​បញ្ជាក់​បន្ថែមថា​មិត្ត​ភ័ក្ត្រ​របស់​នាង គឺ​នារី​ជា​ជនជាតិ​ជប៉ុន ដែល​ត្រូវ​លោក​ឧកញ៉ា​បង្ខំ​ឲ្យ​ចេញទៅ​ក្រៅ​ជាមួយ​ខ្លួន​បានដាក់ ពាក្យ​ប្ដឹង​ទៅលើ​ឧកញ៉ា​រូបនេះ​ពីបទ​រំលោភ​សេព​សន្ធ​វៈ បន្ថែម​លើ​ពាក្យបណ្ដឹង​របស់​នាង​ផងដែរ​៕

14-7-2015

 

Leave a Reply

(*) Required, Your email will not be published