អតីត​ឧកញ៉ា សុខ ប៊ុន កាន់តែ​ល្បី​នៅពេល​ស្ត្រី​ជនជាតិ​ជប៉ុន ប្ដឹង​ពីបទ​រំលោភ​សេពសន្ថវៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ : រឿង​ល្បី​ខ្ចរខ្ចាយ​នេះ​ដែល​ឮថា អតីត​ឧកញ៉ា សុខ ប៊ុន ចេញទៅ​ប្រទេស​សិង្ហ​បុរី​នោះ​តាម​ព័ត៌មាន​ថ្មី​ថា មិនទាន់​ទៅណា​ទេ ហើយ​ពេលនេះ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​កំពុង​តាម​ប្រមាញ់​លោក សុខ ប៊ុន មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​រួចហើយ ដែល​ដីកា​នេះ​ចេញ​ដោយ​លោក ហ៊ឹង ប៊ុនថន ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 

​ក្រោយពេល​រងគ្រោះ​ដោយ​ការវាយដំ​យ៉ាង​ចាស់ដៃ​ពី​អតីត​ឧកញ៉ា សុខ ប៊ុន កញ្ញា​សា​សា​ដែល​រងរបួស​យ៉ាងដំណំ​នៅលើ​រាងកាយ​តាំងពី​ក្បាល​រហូតដល់​ចុងជើង​នោះ បាន​បង្ខំចិត្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​យ៉ាង​តក់ក្រហល់​។ នៅពេលនេះ កញ្ញា ឯក សុជាតា ហៅ​សា​សា បាន​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​សម្ងំ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ នៅ​ទីកន្លែង​ដែល​នាង​រំពឹង​ខ្ពស់​ថា អាច​ព្យាបាល​មុខរបួស​ឲ្យ​ជាសះស្បើយ​។​

 

​គួររំលឹកថា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ វីដេអូ​ឃ្លី​ប​មួយ​មាន​រយៈពេល​ជាង​១​នាទី ត្រូវបាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​យ៉ាង​សាហាវ​មួយ​បង្កឡើង​ដោយ​អតីត​ឧកញ៉ា សុខ ប៊ុន វាយដំ​យ៉ាង​ចាស់ដៃ​ទៅលើ​កញ្ញា​សា​សា​។ ក្នុង​រូបនោះ​មាន​ចាប់​បោចសក់​អូស និង​មាន​អង្គរក្ស​ម្នាក់ទៀត កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​នាង និង​អ្នក​ចង់​ជួយ​អន្តរាគមន៍ ទើប​ធ្វើ​ឲ្យ​អតីត​ឧកញ៉ា​រូបនេះ​មានឱកាស​ធ្វើបាប​វាយ​ទាត់​ធាក់​ជាន់​ក្បាល កញ្ញា​រូបនេះ​វាយ​អូស​ពី​កន្លែង​សា​ឡុង​រួមគ្នា​បណ្តាល​ឲ្យ​របូត​សម្លៀកបំពាក់​នៅសល់តែ​ខោ​ក្នុង​។​

 

​ខ្សែ​ភ្នែក​របស់​មហាជន​កំពុង​សម្លឹង និង​តាមដាន​រឿង​មួយ​នេះ​ថា តើ​អតីត​ឧកញ៉ា សុខ ប៊ុន គេចខ្លួន​បាន​រហូត​ដែរ​ឬ​អត់​? ហើយ​ចាំមើល​ស្នាដៃ​សមត្ថកិច្ច​តើ​អាច​រកមុខ​ឃើញ​ឬ​យ៉ាងណា​?
​កាលពីពេល​ថ្មីៗ​នេះ អតីត​ឧកញ៉ា សុខ ប៊ុន ត្រូវបាន​មន្ត្រី​បម្រើ​ការងារ​នៅ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ទម្លាយ​ប្រាប់ថា លោក​នៅជាប់​បណ្តឹង​រប​ស់​ស្ត្រី​ជនជាតិ​ជប៉ុន​ជា​ថៅកែ​ហាង​ម្នាក់ និង​ជា​មិត្តភក្តិ​កញ្ញា​សា​សា ពីបទ​រំលោភ​សេពសន្ថវៈ​។ ពាក្យបណ្តឹង​របស់​ស្ត្រី​ជាន​ជាតិ​ជប៉ុន​នោះ ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយ​មេធាវី​ការពារ​ក្តី​កំពុងដំណើរការ​រលូន ដែល​សំណុំរឿង​នោះ​បាននិងកំពុង​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី ភ្នំពេញ​។ សំណុំរឿង​អតីត​ឧកញ៉ា សុខ ប៊ុន ប្រើ​អំពើហិង្សា​ទៅលើ​កញ្ញាឯក សុជាតា ហៅ​សា​សា ក៏​ដោយសារតែ​ស្ត្រី​ជនជាតិ​ជប៉ុន​នោះ​ខ្លាច​ឧកញ៉ា សុខ ប៊ុន ចាប់បង្ខំ​ទៅ​រំលោភ​សេពសន្ថវៈ​ដូច​មុន​ទៀត​បានជា​ឲ្យ​កញ្ញា​សា​សា​ជួយ​ការពារ ក្នុងពេល​នាង​ស្រវឹង​មិនដឹង​ខ្លួន ហើយ​ខ្លាច​អតីត​ឧកញ៉ា រូបនេះ​ចាប់បង្ខំ​យកទៅ​ក្រៅ​ទៀត​។ កញ្ញា​សា​សា ក្នុងនាម​ការពារ​មិត្តភក្តិ​នោះ​ហើយ បាន​ប៉ះ​សម្តី​ខ្លាំងៗ​ជាមួយ​លោក សុខ ប៊ុន ហើយក៏​បណ្តាល​ឲ្យ​ក្លាយជា​រឿង​ចាប់​នាង​វាយ​សម្រាត​សំពត់ និង​បណ្តាល​ឲ្យ​មាន​របួសស្នាម​យ៉ាងធ្ងន់ធ្ង​រ​។​

 

​ទាក់ទិន​នឹង​ពាក្យបណ្តឹង​របស់​ជនជាតិ​ជប៉ុន​ថៅកែ​ហាង​មួយ និង​ជា​មិត្តភក្តិ សា​សា មេធាវី​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ក៏បាន​និយាយថា ពិតជា​មានរឿង​យ៉ាង​ដូច្នេះ​មែន​។ ពាក្យបណ្តឹង​សេពសន្ថវៈ​របស់​ជនរ​ង​គ្រោះ​កំពុងដំណើរការ​ទៅមុខ​រលូន ជាមួយ​បណ្តឹង​អំពើហិង្សា​របស់​កញ្ញា​សា​សា ។​

 

​ដូច្នេះ​ឧកញ៉ា​សុខ ប៊ុន បើ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ទាំង​២​នេះ​មែន ប្រាកដ​ណាស់​មិនអាច​រត់​ឆ្ងាយ​ពី​ជើងមុង​បានទេ មិនយូរ​មិនឆាប់​គង់​ធ្លាក់ចូល​សំណាញ់​ច្បាប់​៕

14-7-2015 (1) 14-7-2015 (2) 14-7-2015 (3) 14-7-2015

 

Leave a Reply

(*) Required, Your email will not be published