ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរី​រដ្ឋា នឹង​ចូលមក​កម្ពុ​ជាមុន​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​រៀបចំ​សកម្មភាព​នយោបាយ​

, , Leave a comment

14-7-2015 (1)

​រាជធានី​ភ្នំពេញ : លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជាប់ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ​ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា សម្រេច​លើកលែងទោស​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ នោះបាន​អះអាងថា លោក​នឹង​ចូលមក​កម្ពុជា​ឲ្យ​បាន​មុន​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៥) ដើម្បី​ធ្វើ​រៀបចំ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​មានការ​រៀបចំ សមាជ​គណបក្ស​ផងដែរ​។​

 

​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច ពលរដ្ឋ​ខ្មែរ និង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ពាក់ព័ន្ធ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា នឹង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​នោះ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​លើកលែងទោស​រួចហើយ តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥​។​
​លោក​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ ចោទប្រកាន់ ពីបទ​រួមគំនិត​ក្បត់ជាតិ​អំពើ​ប្រឆាំង​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​កាលពី​ថ្មីៗ​នេះ​លោក សួន សេរី​រដ្ឋា បានស្នើ​សុំ ដើម្បី​បង្កើត​គណបក្ស​អំណាច​ខ្មែរ ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​តាំងនៅ​ផ្ទះ​លេខ​១៨ F ផ្លូវ​៣៨៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ​។​

 

​លោក សួន សេរី​រដ្ឋា បាន​និយាយ​តាម​សា​អេឡិចត្រូនិក​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ថា លោក​មិនទាន់​មក កម្ពុជា​នៅពេលនេះ​ទេ ដោយ​លោក​រង់ចាំ ការចុះបញ្ជី​គណបក្ស​ជា​ផ្លូវការ​សិន​។​

 

​លោក​បញ្ជាក់ថា ៖ “​ក្រុមការងារ​របស់ខ្ញុំ​នឹង​បញ្ជូន​ស្នាម​មេដៃ​ចំនួន​៤៦០០​ព្រមទាំង​ឯកសារ​ផ្សេងទៀត ដែលជា​តម្រូវការ​តាម​មាត្រា​២០ ជំពូក​៥ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅ​ដាក់ជូន​ក្រសួងមហាផ្ទៃ​។ បន្ទាប់មក​ខ្ញុំ​នឹង​រៀបចំ​ប្រកាស​រចនាសម្ព័ន្ធ​ខេត្ត រដ្ឋធានី និង​ឃុំ សង្កាត់​ទូទាំងប្រទេស ដើម្បី​បើក​យុទ្ធនាការ​នយោបាយ​”​។​

 

​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ដែរថា​៖“​ខ្ញុំ​នឹង​វិល​ចូល​ប្រទេស​ខ្មែរ​ឲ្យ​បាន​មុន​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ដែលជា​ខួប​នៃ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដើម្បី​រៀបចំ​សមាជ គណបក្ស និង​រៀបចំ​ខួប​កិច្ចព្រមព្រៀង សន្តិភាព​ក្រុងប៉ារីស ព្រមទាំង​អញ្ជើញ​តំណាង​ទូត​នៃ​ប្រទេស​ហត្ថលេខី​ទាំង​១៨ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ទៅ​មើល​ព្រំដែន​ខ្មែរ ដែល​ប្រទេសជិតខាង​រំលោភ​”​។​

 

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ​លោក សួន សេរី​រដ្ឋា បាន​អះអាង​ឲ្យ​ដឹងថា ចំពោះ​ការចុះបញ្ជី​គណបក្ស​លោក​មានការ​សោកស្តាយ ដែល​ខាង រតនាគារជាតិ ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ ព្រោះ​មិនបាន​ចេញ​ប័ណ្ណ​តម្កល់​ប្រាក់​ឲ្យ​បាន​ទាន់ពេលវេលា ដែល​ខាង​គណបក្ស​អំណាច​ខ្មែរ​បាន​បង់ប្រាក់​តម្កល់​ជូន​រតនាគារ​តាំងពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ មកម្ល៉េះ​តែ មកដល់​ថ្ងៃនេះ នៅ​មិន​ព្រម​ចេញ​លិខិត​តម្កល់​ប្រាក់់​ឲ្យ​មក​ខាង​គណបក្ស​នៅឡើយ​៕

 14-7-2015 0 1 2 3 4 5 6

 

Leave a Reply

(*) Required, Your email will not be published