រថយន្ដដឹកសហគមន៍កម្មសិក្សា បែកកង់ក្រឡាប់ ចូលស្រែ ស្លាប់ និង របួសជាង ១០នាក់

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ នៅវេលា ម៉ោង១០និង៣០ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅ ចំណុចផ្លូវជាតិ លេខ៦ ខាងលិចភូមិសាលាក្រៅ ប្រហែល ២០០ម៉ែត្រ នៅភូមិសាលាក្រៅ សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមាន ជ័យ ។

គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់ មួយ បាន កើតឡើង រវាងរថយន្ដ តួរីស១គ្រឿង បានដឹកក្រុម សហគមន៍កម្ម សិក្សាចំនួន ១៧នាក់ បើកផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ចូលវាលស្រែ បណ្ដាល ឱ្យមាន មនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់៤នាក់និងរបួសស្រាល១០នាក់ ទៀត ។

 

ប៉ូលីសចរាចរណ៍បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដតួរីសមួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Q-4156 បានដឹកសមាជិកគណះកម្មការកម្មវិធីទស្សនកិច្ច កម្មសិក្សា ស្រះជំរកត្រី នៅតាមសហគមន៍ មួយរថយន្ដ ជិះគ្នាចំនួន១៧នាក់ ចេញមកពីភូមិចក សំដៅ ទៅខេត្ដសៀមរាប លុះរថយន្ដនោះបើកមក ដល់ចំណុចកើតហេតុក៏ផ្ទុះកង់ក្រោយឆ្វេង រេចង្កូតធ្លាក់ចូលវាលស្រែតែម្ដង បណ្ដាល ឱ្យមនុស្សម្នាក់ស្លាប់ឈ្មោះ ឡែត ឡិញ ភេទប្រុស អាយុ៧០ឆ្នាំ រស់ នៅ ភូមិចកធំ ឃុំចក ស្រុកមោងឬស្សី ខេត្ដបាត់ ដំបង នៅកន្លែងកើតហេតុ និង របួសធ្ងន់ប្រុសស្រីចំនួន៤នាក់និងរបួស ស្រាល ជាង១០នាក់ ដោយឡែកអ្នកបើកចុះគេច ខ្លួនបាត់ ៕ ដោយ វិបត្តិ

chanroth015-july-106 chanroth015-july-109

 

Leave a Reply

(*) Required, Your email will not be published