មូលហេតុ​ដែល​នាំ​ឲ្យ​បុរស និង​ស្ត្រី​មិនអាច​មានកូន​

, , Leave a comment

​ចំពោះ​បុរស​មាន​កត្តា​ពីរ​ដែល​នាំ​ឲ្យ​គ្មាន​កូន គឺ​ដោយសារ​ពងស្វាស​គ្មាន​សមត្ថភាព​ផលិត​មេជី​វិត​ឈ្មោល និង​ការរាំងស្ទះ​ផ្លូវ​ធ្វើដំណើរ​របស់​មេជី​វិត​ឈ្មោល​។ ក្នុងនោះ​ដោយសារតែ​ពងស្វាស​រងរបួស​តាំងពី​កំណើត ឬ​ពងស្វាស មិន​ធ្លាក់ចុះ​ក្នុង​ថង់​ទ្រពង ឬ​មកពី​ពងស្វាស​រួញ​ឡើងលើ ដោយសារតែ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ និង​កត្តា​ផ្សេងទៀត​មកពី​ធ្លាប់មាន​ជំងឺ​ដូចជា​កញ្ជ្រឹល គ្រុនចាញ់ រលាក​សួត តែ​គ្រោះថ្នាក់​បំផុត​គឺ​ជំងឺ​ក្រឡទែន​។​

 

​ករណី​មួយទៀត ការរាំងស្ទះ​តាមផ្លូវ​ធ្វើដំណើរ​របស់​មេជី​វិត​ឈ្មោល​។ រោគសញ្ញា​នេះ​ត្រូវ​ក្រឡេក​មើលទៅ​កុមារភាព​វិញ បើ​នៅ​តូច​មានការ​ពិបាក​នោម នៅពេល​ធំ​ឡើង​អាច​កើត​ជំងឺ​នេះហើយ​។​

 

​ចំពោះ​ស្ត្រី​គ្មាន​កូន​វិញ​អាចមាន​មូលហេតុ​ដូចជា ដោយសារ​រងរបួស​ដៃ​ស្បូន រលាក​បណ្ដា​សរីរាង្គ​ខាងក្នុង រងរបួស​នៅ​បរិវេណ​ទ្វារមាស​ឬ​មាន​រោគ​ធ្លាក់​ស្បូន ដោយសារ​សន្ទះ​ព្រហ្មចារី​ក្រាស់​ពេក​ដោយសារ​តែមាន​ជំងឺ​ទាំងឡាយ​នៅត្រង់​បរិវេណ​ពោះ ឬ​អាង​ត្រគាក​ដែល​ស្ថិតនៅ​ក្បែរ​បំពង​នាំ​ពង​៕

Couple having relationship problems

 

Leave a Reply

(*) Required, Your email will not be published