៥​តិច​និក ជួយ​ស្ត្រី​ឲ្យ​ស្រណុក​ស្រួល​កំពូល​

, , Leave a comment

10155168_1589356351351934_523653644481455127_n

១-​ភាព​ស្រណុក​ស្រួល និង​ការប្រើ​តិច​និក : ដើម្បី​ទទួលបាន​សេចក្តីសុខ​ស្រណុក​ស្រួល ខណៈដែល​ពេល​រួមភេទ​ជាដំបូង ស្ត្រី​ត្រូវមាន​អារម្មណ៍​ចង់​ស្គាល់​ភាព​ស្រណុក​ស្រួល​សិន ឬ​និយាយ​ឲ្យ​ងាយ​យល់ គឺមាន​អារម្មណ៍​ចំណង់​។ បន្ទាប់ពី​មាន​អារម្មណ៍​ហើយ ត្រូវ​គិត​អំពី​ការប្រើ​ក្បាច់​ណាមួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ឆាប់​ឈានដល់​ភាព​ស្រណុក​ស្រួល​កំពូល​។ វិធី គឺ​យក​ខ្នើយ​កល់​ត្រគាក ដើម្បី​ឲ្យ​ខ្ពស់​បន្តិច (​សម្រាប់​ក្បាច់​ធម្មតា ស្រី​ផ្ងារ ប្រុស​ផ្កាប់​) ព្រោះ​នៅពេល​ធ្វើការ​ស៊ក​បញ្ចូល វា​ងាយស្រួល​ក្នុងការ​ប៉ះ គ្លី​តូ​រី​ស និង​ជួយ​ឲ្យ​អ្នក​ទាំងពីរ ឱបរឹត​កាយ​គ្នា​បាន​កាន់តែ​ស្និទ្ធ​ឡើង​។​

 

២-​ស្វែងរក​គ្លី​តូ​រី​ស : បើ​អ្នក​មិនដឹងថា គ្លី​តូ​រី​ស (Clitoris) នៅត្រង់ណា​ទេនោះ អ្នក​ត្រូវ​ព្យាយាមរ​កដោយ​ខ្លួនឯង តាម​វិធី​យ៉ាង​ងាយ គឺ​ជួយ​ខ្លួនឯង​ល​មើល​នឹង​ដឹង​ហើយ​។ ស្ត្រី​ដែល​ជួយ​ខ្លួនឯងបាន នឹងធ្វើ​ឲ្យ​សិច​កាន់តែ​ប្រសើរឡើង ហើយ​ថែមទាំង​ឈានដល់​ចំណុចកំពូល​បាន​យ៉ាង​ងាយ​ទៀតផង ពិសេស​ចំណង់​ផ្លូវភេទ​ខ្លាំង​ជាង​មុន​។ ការជួយ​ខ្លួនឯង ដោយ​ប្រើ​ទឹក​បាញ់ គួរ​បាញ់​ត្រឹម​ខ្លាំង​ល្មម និង​កុំ​បាញ់​ចូល​ជ្រៅ​ទៅក្នុង​ទ្វារមាស​។ យក​ល្អ​គួរ​បាញ់​ទឹក​ឲ្យ​ចំ​នូវ​ចំណុច​យុទ្ធសាស្ត្រ​របស់ខ្លួន​ឯង ដើម្បី​ឲ្យ​កើតមាន​អារម្មណ៍ ពេលនោះ​នឹង​ដឹងថា គ្លី​តូ​រី​សរ​បស់​អ្នក ស្ថិតនៅ​ត្រង់ណា​នោះ​ហើយ​។​

 

៣-​ឱ​រ៉ា​ល់​សិច​ជួយ​ឲ្យ​ស្រណុក​ស្រួល​កំពូល : វិធី​មួយទៀត​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ទទួលបាន​នូវ​ភាព​ស្រណុក​ស្រួល គឺ​ឱ​រ៉ា​ល់​សិច​។ ដូចនេះ​ស្ត្រី​ខ្លួនឯង​ពុំ​ត្រូវ​ខ្មាសអៀន​ពេក​ទេ​ត្រូវ​ឲ្យ​ច្បាស់​ខ្លួនឯង​ថា មាន​ភាព​ស្អាតបាត​គ្រប់គ្រាន់ និង​ពុំមាន​ក្លិន​ធ្វើ​ឲ្យ​រំខាន​ដល់​អារម្មណ៍ និង​មិនត្រូវ​គិតថា ខ្លាច​តែ​ភាគី​បុរស​មិន​ចូលចិត្ត​។ អ្នក​ត្រូវធ្វើ​អារម្មណ៍​ខ្លួនឯង​ឲ្យ​សប្បាយៗ មិនត្រូវ​បារម្ភ ឬ​ប្រឹង​ខ្លួន​រហូត​កើត​ភាព​តប់ប្រមល់ ឬ​ខ្មាសអៀន​ពេក​ឡើយ​។ ពេលនោះ​ទាំង​អ្នក និង​បុរស​ជា​គូស្នេហ៍ ពិតជា​បាន​ស្គាល់​នូវ​ភាព​ស្រណុក​ស្រួល​។​

 

៤-​ដាស់​អារម្មណ៍​មុនពេល​ចាប់ផ្តើម : ការ​បបោសអង្អែល​ដាស់​អារម្មណ៍​នឹង​ជួយ​ឲ្យ​ស្ត្រី​ងាយ​ឈានដល់​ចំណុចកំពូល ព្រោះនេះ​គឺជា​ការ​កម្តៅ​ម៉ាស៊ីន​ឲ្យ​ដំណើរការ មុននឹង​ចាប់ផ្តើម​។ នៅពេល​បើកឆាក​ប្រយុទ្ធ​ចូរ​សាកល្បង​ក្បាច់​ស្ត្រី​នៅ​ពីលើ (Woman on Top) នឹង​ជួយ​ឲ្យ​ភាគី​បុរស​នៅ​ពីក្រោម​ស្រួលខ្លួន ខណៈដែល​ស្ត្រី​អាច​យោល​យោក​អង្គ​ប្រាណ​ពោរពេញ​ដោយ​ភាព​ស្រើបស្រាល​។​

 

៥-​ជួយ​ខ្លួនឯង : បើ​គូស្នេហ៍​របស់​អ្នក​មិនសូវ​ប៉ិនប្រសប់​ក្នុង​រឿង​សិច​ទេ ស្ត្រី​គួរតែ​ជួយ​ខ្លួនឯង​សិន មុននឹង​រួមរ័ក​ជាមួយគ្នា​។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ទៅដល់ ចំណុច​ស្រណុក​ស្រួល​កំពូល​បាន​ច្រើនជាង​១​ដង នៅពេល​រួមរ័ក​ម្តងៗ ដែល​ខុសពី​បុរស​នៅពេល​ដល់​ចំណុចកំពូល​(​បាញ់​ទឹកកាម​)​ហើយ គឺ​អស់​ត្រឹមហ្នឹង​។ ការជំរុញ​ដោយ​វិធី​ជួយ​ខ្លួនឯង​ជាមុន​នេះ ក៏​ជាការ​ជំរុញ​គ្លី​តូ​រី​ស ឲ្យ​កើតមាន​ភាព​ភ្ញោ​ច​កាន់តែខ្លាំង នៅពេល​ប៉ះ​ជាមួយ​អវយវៈ​ភេទ​របស់​បុរស​។​

 

​ទាំងនេះ គឺជា​តិច​និក​ជួយ​ស្ត្រី​ឲ្យ​ទទួលបាន​នូវ​ភាព​ស្រណុក​ស្រួល​កំពូល ខណៈ​រួមភេទ​ជាមួយ​គូស្នេហ៍​៕

o-SEX-facebook

 

Leave a Reply

(*) Required, Your email will not be published