ខេត្តត្បូងឃ្មុំ : នៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១២ កក្កដា ២០១៥ នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមានករណីឃាតកម្មសម្លាប់បំបិទមាត់ដោយរឹតកច្រកចូលក្នុងថង់ញាត់ចូលក្នុងទូកញ្ចក់នៅក្នុងផ្ទះជាងដាក់ធ្មេញយីហោ «ហ៊ុយ សេង» បណ្តាលអោយមានការភ្ញាក់ផ្អើលពេញភូមិ។
មន្ត្រីប៉ូលីសប៉ុស្ទិរដ្ឋបាលអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឡៃ សំអាន អាយុ៤០ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ។ រីឯជនសង្ស័យជាជាងដាក់ធ្មេញឈ្មោះ សេង ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ។ ក្រោយពេលសម្លាប់ស្ត្រីរងគ្រោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ នេះជាអំពើឃាតកម្ម ដោយចេតនា សង្ស័យរឿងគំនុំ ហើយពេលនេះសមត្ថកិច្ចកំពុងតែតាមប្រម៉ាញ់ ចាប់ជនសង្ស័យជាឃាតកយកមកផ្តន្ទា ទោសតាមច្បាប់។ក្រោយពិនិត្យសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យ តាមប្រពៃណី ៕